[វីដេអូ] Ep. 79 ប្រធានបទ៖ តើអ្នកជំងឺទឺកនោមផ្អែមគួរតមញុំាំអាហារផ្អែមដែឬទេ?
ចំពោះអ្នកជំងឺទឹកនោមផ្អែមគាត់អាចញុំាផ្អែមបាន ប៉ុន្តែគាត់ត្រូវញុំាក្នុងកម្រិតមួយសមល្មមទៅតាមបរិមាណរាងកាយ។
ស្តង់ដារចំណីអាហារមាន ៣សំខាន់ៗ គឺជាតិខ្លាញ់ ជាតិស្ករ ជាតិសាច់។ចំពោះអ្នកជំងឺទឹកនោមផ្អែមគាត់ក៏អាចបរិភោគអាហារចំនួនដើម្បីបង្កើនថាមពល ជាតិខ្លាញ់៣០% ជាតិស្ករ ៣៥% ជាតិសាច់១០%-១៥% និងប្រភេទអាហារមួយចំនួនទៀតមានដូចជាវិតាមីនបានមកពីបន្លែ ផ្លែឈើ កាបូនអ៊ីដ្រាតដែលសំខាន់សំរាប់សារពាង្គកាយ។
បាយមានជាតិស្ករតិច ក៏ប៉ុន្តែមានជាតិកាបូនអ៊ីដ្រាតច្រើន ផ្ទុយទៅវិញភេសជ្ជ:ផ្អែមៗគឺមានជាតិស្ករខ្ពស់ស្មើនឹងកាបូនអ៊ីដ្រាត។ ដូចនេះដើម្បីបានដឺងពីជាតិស្ករ សូមពិនិត្យលើកំប៉ុងផលិតផលដែលមានផ្ទុកជាតិស្ករ។ ជាពិសេសអាហារដូចជា ដំឡូងប្រសិនបើស្ងោរគឺអត់មានជាតិស្ករខ្ពស់ទេ ប៉ុន្តែប្រសិនបើយកដំឡូងទៅបំពងវិញនោះជាតិស្ករនឹងឡើងខ្ពស់ទៅតាមបរិមាណនៃដំឡូងចៀនទាំងនោះ។
គួររម្លឹកថា អ្នកគួរកំណត់ការធ្វើការហាត់ប្រាណទៅតាមបរិមាណជាតិស្ករដែលលើស សូមប្រុងប្រយ័ត្នកុំហាត់ហួសកំលាំងដែលជាតិហេតុធ្វើឲ្យជាតិស្ករចុះបាក់កំលាំង ខ្សោយ ឬធ្វើឲ្យដួលសន្លប់។
ការប្រឹក្សាជាមួយគ្រូពេទ្យជាប្រចាំគឺជារឿងមួយសំខាន់ណាស់សំរាប់អ្នកជំងឺទឹកនោមផ្អែម ដើម្បីកំណត់ថាអ្នកជំងឺគួរញុំាអាហារក្នុងកម្រិតប៉ុន្មានដែលល្អសំរាប់សុខភាព ជៀសវាងការឡើង ឬថយចុះជាតិស្ករខ្លាំង ជាពិសេសការប្រើប្រាស់ថ្នាំដែលត្រឹមត្រូវសំរាប់អ្នកជំងឺ៕
សូមទស្សនាវីដេអូខាងក្រោម៖