[វីដេអូ] Ep. 90 ប្រធានបទ៖ បញ្ហាស្ទះសរសៃឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម

ជំងឺស្ទះសរសៃឈាមបេះដូងចំពោះអ្នកជំងឺទឹកនោមផ្អែម កើតឡើងដោយសារតែអ្នកជំងឺពុំបានត្រួតពិនិត្យ ឬតាមដានសុខភាពទាក់ទងនឹងកម្រិតជាតិស្ករ និងគ្រប់គ្រងជាតិខ្លាញ់ឲ្យបានល្អផងដែរ។ មួយវិញទៀតអ្នកជំងឺពុំបានព្យាបាលខ្លួនកំឡុងពេលសម្ពាធឈាមរបស់ខ្លួនមានការឡើងខ្ពស់។ អ្នកមានជំងឺទឹកនោមផ្អែមទាំងអស់សុទ្ធតែប្រឈមទៅនឹង បញ្ហាស្ទះសរសៃឈាមនៅក្នុងបេះដូង បើទោះបីជាពួកគាត់ព្យាយាមព្យាបាលឬក៏គ្រប់គ្រងកម្រិតជាតិស្ករបានល្អយ៉ាងណាក៏ដោយ។

 
[វីដេអូ] Ep. 90 ប្រធានបទ៖ បញ្ហាស្ទះសរសៃឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម

រោគសញ្ញា 

  • ឈឺចាប់កណ្តាលដើមទ្រូង
  • ឈឺចាប់មុខក និងឈឺចាប់នៅថ្គាមទាំងសងខាង
  • ឈឺចាប់ដល់ស្មាខាងឆ្វេង
  • បែកញើសខុសពីធម្មតា ឬមួយថប់ៗដង្ហើម

ប៉ុន្តែមានករណីមួយចំនួន អ្នកជំងឺគ្រាន់តែ​ចុកចុងដង្ហើមពីព្រោះអ្នកជំងឺមានវ័យចំណាស់ ប្រព័ន្ធភាពខ្សោយរបស់គាត់កាន់តែថយចុះជាហេតុធ្វើឲ្យសុខភាពមានការប្រែប្រួលទៅតាមនោះផងដែរ។

ផលលំបាកនៃអ្នកជំងឺទឹកនោមផ្អែមនៅពេលមានជំងឺស្ទះសរសៃឈាមបេះដូងមានដូចជា៖

ជំងឺគាំងបេះដូង បេះដូងអាចលោតញាប់ឬយឺតខុសប្រក្រតីអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

ការព្យាបាល៖ បញ្ហាស្ទះសរសៃឈាមបេះដូងអាចព្យាបាលជាសះស្បើយ ប្រសិនបើអ្នកជំងឺលេបថ្នាំតាមវេជ្ជបញ្ជាក់បញ្ជាគ្រូពេទ្យ និងគ្រប់គ្រងជាតិខ្លាញ់។ អ្នកជំងឺគួរញុំាទឹកឲ្យគ្រប់គ្រាន់ កាត់បន្ថយភាពតានតឹងតាមរយៈធ្វើសកម្មភាពដែលយើងចូលចិត្តមួយចំនួន គេងឲ្យបានគ្រប់គ្រាន់ ចៀសវាងញុំាគ្រឿងស្រវឹង និងបារី។

 

សូមទស្សនាវីដេអូ ៖