[វីដេអូ] Ep. 84 ប្រធានបទ ៖ ជំងឺទឹកនោមផ្អែម និងការលើសទម្ងន់
ការឡើងទម្ងន់គឺជាកត្តាហានិភ័យក្នុងចំណោមកត្តាហានិភ័យច្រើនដែលអាចបណ្តាលឲ្យមានជំងឺទឹកនោមផ្អែមមិនតែប៉ុណ្ណោះក៏អាចបណ្តាលឲ្យមានជំងឺលើសសម្ពាធឈាម លើសជាតិខ្លាញ់ ជំងឺដែលប៉ះពាល់ដល់បេះដូងនិងសរសៃឈាម។
![[វីដេអូ] Ep. 84 ប្រធានបទ ៖ ជំងឺទឹកនោមផ្អែម និងការលើសទម្ងន់](https://cngtvcambodia.com/uploads/images/2023/Aug/image_750x_64eda5000698e.jpg) 
                        
ទំនាក់ទំនងរវាងជំងឺទឹកនោមផ្អែមនិងការលើសទម្ងន់៖ កាលណាមានការលើសទម្ងន់អ្នកជំងឺតែងមានការលើសជាតិខ្លាញ់ ដែលជាតិខ្លាញ់នេះបណ្តាលឲ្យសកម្មភាពអាំងស៊ុយលីនចេញពីលំពែងធ្វើការមិនបានល្អដូចមនុស្សធម្មតា។ ដូច្នេះវានាំយកជាតិស្ករពីក្នុងឈាមតាមរយៈការបរិភោគអាហារដែលមិនអាចបម្លែងទៅជាជាតិស្ករបាន ធ្វើឲ្យជាតិស្ករចាល់ទៅក្នុងឈាមដែលធ្វើឲ្យមានជាជំងឺទឹកនោមផ្អែមនេះឡើង ។

ជំងឺធាត់ជាកត្តាបណ្តាលឲ្យមានជំងឺទឹកនោមផ្អែម៖ ប្រសិនបើគាត់មានជំងឺទឹកនោមផ្អែមរួមជាមួយនឹងមានជំងឺធាត់  ធ្វើឲ្យការគ្រប់គ្រងជាតិស្កររបស់គាត់មិនបានត្រឹមត្រូវ បញ្ហានេះក៏អាចប៉ះពាល់ទៅដល់ផ្នែកផ្សេងៗទៀតដូចជា សិរីរាង្គតម្រង់នោម ជាពិសេសជំងឺបេះដូងនិងសរសៃឈាមដែលជាជំងឺពិបាកនឹងព្យាបាល អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតផងដែរ។

ការតាមដានទម្ងន់៖ ដើម្បីដឹងថាយើងមានការលើសទម្ងន់ដល់កម្រិតណាអ្នកជំងឺអាចប្រើអាលីកាល់ទ័រដែលជាការគណនា សន្ទទស្សន៍ម៉ាសរាងកាយ (BMI) ។ BMI គឺជាទម្ងន់របស់មនុស្សគិតជាគីឡូក្រាម Kg (ឬផោន) ចែកនឹងការេនៃកម្ពស់គិតជាម៉ែត្រ m2(ឬជើង)។ ចំពោះ BMI ១៧.៥ទៅ២៣ នេះជាទម្ងន់ធម្មតា តែសម្រាប់ BMI ២៣ទៅ២៥ អាចថាគាត់មានជំងឺធាត់ឬក៏លើសទម្ងន់។ ការរក្សាទម្ងន់ឲ្យបានថេរអាស្រ័យលើការហូបចុកដែលមិនលើសតម្រូវការកាឡូរីប្រចាំថ្ងៃ ការហាត់ប្រាណអាចដុតបំផ្លាញជាតិខ្លាញ់នៅក្នុងខ្លួន។

វ័យដែលប្រឈមនឹងជំងឺទឹកនោមផ្អែមនិងជំងឺធាត់៖
- ជំងឺទឹកនោមផ្អែម៖ វ័យកាន់តែចាស់អាចប្រឈមនឹងការមានជំងឺទឹកនោមផ្អែមកាន់តែច្រើន។
- ជំងឺធាត់៖ សម្រាប់ជំងឺធាត់អាចកើតមានទៅលើគ្រប់វ័យដោយសារតែគាត់បរិភោគអាហារដែលលើសចំនួនកាឡូរី នេះបណ្តាលឲ្យមានការស្តុកនូវជាតិខ្លាញ់ឬមួយក៏ជាតិផ្អែមនៅក្នុងខ្លួន សម្រាប់មនុស្សដែលមានវ័យចំណាស់ងាយនឹងកើតជំងឺធាត់ក៏ព្រោះតែការដុតជាតិខ្លាញ់របស់គាត់មិនសូវជាពេញលេញដូចវ័យដែលមានកម្លាំងច្រើន។
ការតាមដានកម្រិតជាតិស្ករ
ការពិនិត្យមើលជាតិស្ករក្រៅពីជួសចុងដៃនៅផ្ទះ អ្នកជំងឺអាចទៅពិនិត្យមើល HBA1C ជារៀងរាល់បីខែឬប្រាំមួយខែម្តងដើម្បីដឹងថាការកាត់បន្ថយជាតិស្កររបស់អ្នកជំងឺមានប្រសិទ្ធភាពឬទេ។ សម្រាប់កម្រិត A1C ដែលល្អគឺនៅក្រោម ៧% កម្រិតនេះអាចប្រែប្រួលទៅតាមលក្ខខណ្ឌសុខភាពរបស់អ្នកជំងឺ។ សម្រាប់ការធ្វើតេស្តដោយជួសចុងដៃភាគច្រើនអ្នកជំងឺពិនិត្យតែមុនពេលពិសារអាហារប៉ុន្តែមិនបានពិនិត្យមើលក្រោយពេលអារហារនោះទេ ហេតុនេះអ្នកជំងឺគួរតែជួសឲ្យដឹងទាំងមុននិងក្រោយពេលបរិភោគអាហារ។
- មុនពេលបរិភោគអាហារ៖ បើពិនិត្យឃើញជាតិស្ករនៅចន្លោះ ៨០ ទៅ ១២០ នេះជាកម្រិតជាតិស្ករធម្មតា។
- ក្រោយពេលបរិភោគអាហារ៖ ពីរម៉ោងក្រោយពីបរិភោគអាហារគួរតែមានជាតិស្ករកុំលើសពី ១២០។

ការព្យាលបាល
ការកាត់បន្ថយបរិភោគបាយនៅពេលយប់ ជាតិម្សៅ ជាតិប្រៃ ភេសជ្ជៈប៉ូវកម្លាំងជំនួសដោយការបរិភោគផ្លែឈឺស្រស់ឬមួយទឹកដោះគោដែលមិនមានជាតិខ្លាញ់ឬជាតិផ្អែម កាត់បន្ថយការបរិភោគសាច់ដែលមានជាតិខ្លាញ់ ការកាត់បន្ថយការបរិភោគបាយច្រើនជំនួសដោយបន្លែមានសារៈសំខាន់ច្រើនយ៉ាងដូចជា៖
- បន្លែខៀវៗ៖ មានកម្រិតជាតិស្ករតិចតួចបើកាលណាអ្នកជំងឺបរិភោគអាចកាត់បន្ថយ ល្បឿននៃជាតិស្ករបាន។
- នៅក្នុងបន្លែខៀវមានជាតិសរសៃដែលអាចជួយដល់ការរំលាយអាហារបានល្អ។
វិធីបង្ការដើម្បីកុំឲ្យមានជំងឺទឹកនោមផ្អែមនិងជំងឺធាត់ អ្នកគួរ តាមដានសុខភាពប ៣ខែឬ ៦ខែម្តងជាពិសេសសម្រាប់អ្នកដែលមានសាច់ញាតិធ្លាប់មានជំងឺទឹកនោមផ្អែម គួរតមអាហារមានជាតិផ្អែមនិងប្រៃ។ សូមពិនិត្យតាមដានអាការៈសុខភាពជាប្រចាំ បើសិនជាមានការសង្ស័យថាមានជំងឺមួយនេះដោយពិនិត្យនិងតាមដានតម្រងនោម សម្ពាធឈាម៕
សូមទស្សនាវីដេអូ ៖




 
                                
                            











![[វីដេអូ] Ep.45 ប្រធានបទ៖  តើការចាក់អាំងស៊ុយលីនជាតំណាក់កាលចុងក្រោយនៃអ្នកជម្ងឺទឹកនោមផ្អែមមែនទេ?](https://cngtvcambodia.com/uploads/images/2022/Oct/image_380x226_633a5332923d3.jpg) 
        ![[វីដេអូ] Ep. 81 ប្រធានបទ៖ ការខ្សោយប្រដាប់ភេទបុរស ( ED ) លើអ្នកជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2023/Apr/image_380x226_6440c29445b00.jpg) 
        ![[វីដេអូ] Ep. 96 ប្រធានបទ៖ លើសជាតិខ្លាញ់ក្នុងសរសៃឈាមចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទប្រភេទទី២](https://cngtvcambodia.com/uploads/images/2023/Sep/image_380x226_650422cbd25d1.jpg) 
        ![[វីដេអូ] Ep. 85 បញ្ហាតម្រងនោមចំពោះអ្នកជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2023/Jul/image_380x226_64b206e08807d.jpg) 
        ![[វីដេអូ] Ep.33 ប្រធានបទ៖ ជំងឺទឹកនោមផ្អែម សតវត្សរ៍ទី ២១ (នៅប្រទេសកម្ពុជា)](https://cngtvcambodia.com/uploads/images/2022/May/image_380x226_6270d16fa1621.jpg) 
        ![[វីដេអូ]  Ep.62 ប្រធានបទ៖  ស្វែងយល់ពីផលវិបាកជំងឺទឹកនោមផ្អែម លើបាតភ្នែក](https://cngtvcambodia.com/uploads/images/2022/Nov/image_380x226_6371e0c09987f.jpg) 
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								






