[វីដេអូ] Ep. 91 ប្រធានបទ៖ ជំងឺខ្សោយបេះដូងចំពោះអ្នកជំងឺទឹកនោមផ្អែម
បេះដូងគឺជាសាច់ដុំមួយនៅក្នុងទ្រូងខាងឆ្វេង ដែលមានថតចំនួនបួន ថតខាងលើពីរនិងថតខាងក្រោមពីរ។ បេះដូងមានតួនាទីសម្រាប់ច្រប៉ាច់ឈាមដើម្បីឈាមហូរទៅចិញ្ចឹមសរីរាង្គផ្សេងៗនៅក្នុងរាងកាយ ដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅចិញ្ចឹមរាងកាយរបស់យើង។
![[វីដេអូ] Ep. 91 ប្រធានបទ៖ ជំងឺខ្សោយបេះដូងចំពោះអ្នកជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2023/Aug/image_750x_64edb4da47414.jpg) 
                        
ជំងឺខ្សោយបេះដូងសំដៅទៅលើការរីកបេះដូង ដែលការរីកបេះដូងនេះមានរូបភាពធំៗពីរ៖
- ការរីកប្រហោងបេះដូងខាងក្រោម សាច់ដុំបេះដូងស្តើងហេតុនេះធ្វើឲ្យការធ្វើចលនារបស់បេះដូងខ្សោយ ធ្វើឲ្យចរន្តឈាមដែលធ្វើចលនាចេញពីបេះដូងថយចុះ។
- បេះដូងរីកធំប៉ុន្តែមិនមានប្រហោងធំនោះទេ តែសាច់ក្រាស់ដែលធ្វើឲ្យប្រហោងតូច ហេតុនេះនៅពេលបេះដូងច្របាច់ឈាមចេញទៅមិនបានល្អនោះទេ ដែលធ្វើឲ្យចរន្តឈាមដែលហូរចុះទៅថតបេះដូងខាងក្រោមមានការថយចុះទៅតាមនោះដែរ។
ជារួមជំងឺខ្សោយបេះដូងគឺជាការថយចុះនៃសមត្ថភាពសាច់ដុំរបស់បេះដូង នៅក្នុងការប្របាច់បញ្ចេញឈាមចេញពីបេះដូងឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យឈាមទាំងនោះទៅចិញ្ចឹមសរីរាង្គនៅក្នុងរាងកាយ។

កត្តាបណ្តាលឲ្យមានជំងឺខ្សោយបេះដូងគឺមកពីជំងឺនៃប្រព័ន្ធបេះដូងតែម្តងដែលមានដូចជា៖
- ជំងឺខូចសរសៃឈាមបេះដូង (ឬមួយក៏ស្ទះសរសៃឈាមបេះដូង)
- ជំងឺខូចប្រឹសបេះដូង ជំងឺខូចទៅលើប្រព័ន្ធប្រដាប់បញ្ជាបេះដូង (ឬមួយក៏រីកទ្វាបេះដូងដែលហៅថាលោតខុសចង្វាក់)
- ក្រៅពីនេះក៏មានជំងឺមួយចំនួនដែលឋិតនៅក្រៅបេះដូង តែបណ្តាលឲ្យមានជំងឺខ្សោយបេះដូងអសមត្ថភាពក្នុងការច្របាច់ឈាមចេញពីបេះដូងបេះផងដែរដូចជា៖
- ជំងឺលើសសម្ពាធឈាម៖ បើកកាលណាមានការលើសសម្ពាធឈាមយូរបណ្តាលឲ្យបេះដូងរីកផងដែរ ដែលធ្វើឲ្យការប្របាច់ចេញនៃបេះដូងថយចុះ។
- ជំងឺទឹកនោមផ្អែម៖ ក៏អាចបណ្តាលឲ្យមានជំងឺនេះផងដែរ ដែលធ្វើឲ្យសរសៃឈាមបេះដូងរីកនិងខូច។
- ជំងឺដែលកើតនៅក្នុងក្រពេញ(ជំងឺពកក)។
- ជំងឺខ្វះឈាមក្រហមធ្ងន់ធ្ងរ។
ជំងឺទឹកនោមផ្អែមគ្រប់ប្រភេទដែលអាចបណ្តាលឲ្យមានជំងឺគាំងបេះដូង ប្រសិនបើអ្នកជំងឺព្យាបាលមិនបានត្រឹមត្រូវ ដែលធ្វើឲ្យខូចសរសៃឈាមបេះដូងនិងសាច់ដុំបេះដូង។ ភាគរយនៃជំងឺទឹកនោមផ្អែមដែលនាំឲ្យមានជំងឺខ្សោយបេះដូងខុសគ្នាទៅតាមប្រភេទនីមួយៗ៖
- ប្រភេទទី១ អាចបណ្តាលឲ្យមានជំងឺទឹកនោមផ្អែមដល់ទៅ ១០ភាគរយ
- ប្រភេទទី២ អាចបណ្តាលឲ្យមានជំងឺទឹកនោមផ្អែមដល់ទៅ ៩០ភាគរយ
ជារួមបើកាលណាសម្ពាធឈាមឡើងខ្ពស់ធ្វើឲ្យខូចសរសៃឈាមបេះដូងដូចគ្នា។
រោគសញ្ញា
ការហត់ខុសធម្មតា ញ័រទ្រូង អ្នកជំងឺមានអារម្មណ៍ថាអស់កម្លាំងខ្លាំង អត់ឃ្លានបាយ ក្អក ឬក៏ហើមជើង គេងអត់បានគ្រប់គ្រាន់។

កម្រិតសម្ពាធឈាមដែលល្អសម្រាប់មនុស្សធម្មតា យើងប្រើឧបករណ៍វ៉ាស់សម្ពាធឈាម កាលណាចំនួនពេលវ៉ាស់រួច បៅក្រោម ១៤/ ៩ តែប្រសិនបើអ្នកជំងឺមានជំងឺទឹកនោមផ្នែមគេយកក្រោម ១៣ភាគ៨។
ការព្យាបាលរបស់អ្នកជំងឺ
របបអាហារ៖ កាត់បន្ថយការទទួលទានបាយច្រើនពេក បរិភោគបន្លែឲ្យបានច្រើនដែលអាចលាយជាមួយសាច់ត្រីបាន បរិភោគផ្លែឈើដែលមានជាតិស្ករតិច កាត់បន្ថយអាហារដែលមានជាតិប្រៃ បញ្ឃប់ការទទួលទានស្រា និងជក់បារី ។

ការហាត់ប្រាណ៖ លេងកីឡាឲ្យបានកន្លះម៉ោងក្នុងមួយថ្ងៃ ឬក៏ឲ្យបានប្រាំថ្ងៃនៅក្នុងមួយសប្តាហ៍ដែលមានដូចជាកីឡា ហែលទឹក ធាក់កង់ រត់ ដើរញាប់ ឡើងភ្នំជាដើម៕
សូមទស្សនាវីដេអូ ៖




 
                                
                            











![[វីដេអូ] Ep. 93 ប្រធានបទ៖ ជំងឺទឹកនោមផ្អែមប្រភេទទី២ ប៉ះពាល់សរីរាង្គច្រើនអាចធ្វើឲ្យពិការនិងគ្រោះថ្នាក់ដល់ជីវិត](https://cngtvcambodia.com/uploads/images/2023/Sep/image_380x226_64f5b0b1680f5.jpg) 
        ![[វីដេអូ] Ep.40 ប្រធានបទ៖ ទំនាក់ទំនងយ៉ាងជិតស្និតរវាងជំងឺទឹកនោមផ្អែមជាមួយជំងឺបេះដូង](https://cngtvcambodia.com/uploads/images/2022/Oct/image_380x226_633a4efc71a29.jpg) 
        ![[វីដេអូ]  Ep.54 ប្រធានបទ៖ អត្ថប្រយោជន៍ស្បែកជើងរបស់អ្នកជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2022/Oct/image_380x226_633a6245477dd.jpg) 
        ![[វីដេអូ] Ep.43 ប្រធានបទ៖ ឧបសគ្គរបស់អ្នកជំងឺទឹកនោមផ្អែមក្នុងការចាប់ផ្តើមប្រើថ្នាំចាក់អាំងស៊ុយលីន](https://cngtvcambodia.com/uploads/images/2022/Oct/image_380x226_633a51f206ff7.jpg) 
        ![[វីដេអូ] Ep.46 ប្រធានបទ៖ របបអាហារចំពោះអ្នកជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2022/Oct/image_380x226_633a547c29234.jpg) 
        ![[វីដេអូ] Ep.77 ប្រធានបទ៖ ជំងឺរលាកក្រពេញទីរ៉ូអុីត](https://cngtvcambodia.com/uploads/images/2023/Mar/image_380x226_640fff9e0b8ba.jpg) 
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								 
								 
								![[Covid-19] កម្ពុជា! មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ខណ:មានអ្នកជាសះស្បើយ ០១នាក់](https://cngtvcambodia.com/uploads/images/2020/Nov/image_380x226_5fbc75b8c5150.jpg) 
								 
								 
								 
								![[មានវីដេអូខាងក្រោម]        ពេជ្រ សូលីកាចាប់ដៃគូជាមួយ Nico ក្នុងបទចំរៀងថ្មីពិតជាពិរោះមែន](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fd7666d816be.jpg) 
								






