Ep. 91 ជំងឺខ្សោយបេះដូងចំពោះអ្នកជំងឺទឹកនោមផ្អែម

បេះដូងគឺជាសាច់ដុំមួយនៅក្នុងទ្រូងខាងឆ្វេង ដែលមានថតចំនួនបួន ថតខាងលើពីរនិងថតខាងក្រោមពីរ។ បេះដូងមានតួនាទីសម្រាប់ច្រប៉ាច់ឈាមដើម្បីឈាមហូរទៅចិញ្ចឹមសរីរាង្គផ្សេងៗនៅក្នុងរាងកាយ ដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅចិញ្ចឹមរាងកាយរបស់យើង។

 
Ep. 91 ជំងឺខ្សោយបេះដូងចំពោះអ្នកជំងឺទឹកនោមផ្អែម

ជំងឺខ្សោយបេះដូងសំដៅទៅលើការរីកបេះដូង ដែលការរីកបេះដូងនេះមានរូបភាពធំៗពីរ៖

  1. ការរីកប្រហោងបេះដូងខាងក្រោម សាច់ដុំបេះដូងស្តើងហេតុនេះធ្វើឲ្យការធ្វើចលនារបស់បេះដូងខ្សោយ ធ្វើឲ្យចរន្តឈាមដែលធ្វើចលនាចេញពីបេះដូងថយចុះ។
  2. បេះដូងរីកធំប៉ុន្តែមិនមានប្រហោងធំនោះទេ តែសាច់ក្រាស់ដែលធ្វើឲ្យប្រហោងតូច ហេតុនេះនៅពេលបេះដូងច្របាច់ឈាមចេញទៅមិនបានល្អនោះទេ ដែលធ្វើឲ្យចរន្តឈាមដែលហូរចុះទៅថតបេះដូងខាងក្រោមមានការថយចុះទៅតាមនោះដែរ។

ជារួមជំងឺខ្សោយបេះដូងគឺជាការថយចុះនៃសមត្ថភាពសាច់ដុំរបស់បេះដូង នៅក្នុងការប្របាច់បញ្ចេញឈាមចេញពីបេះដូងឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យឈាមទាំងនោះទៅចិញ្ចឹមសរីរាង្គនៅក្នុងរាងកាយ។​

កត្តាបណ្តាលឲ្យមានជំងឺខ្សោយបេះដូងគឺមកពីជំងឺនៃប្រព័ន្ធបេះដូងតែម្តងដែលមានដូចជា៖

  • ជំងឺខូចសរសៃឈាមបេះដូង (ឬមួយក៏ស្ទះសរសៃឈាមបេះដូង)
  • ជំងឺខូចប្រឹសបេះដូង ជំងឺខូចទៅលើប្រព័ន្ធប្រដាប់បញ្ជាបេះដូង (ឬមួយក៏រីកទ្វាបេះដូងដែលហៅថាលោតខុសចង្វាក់)
  • ក្រៅពីនេះក៏មានជំងឺមួយចំនួនដែលឋិតនៅក្រៅបេះដូង តែបណ្តាលឲ្យមានជំងឺខ្សោយបេះដូងអសមត្ថភាពក្នុងការច្របាច់ឈាមចេញពីបេះដូងបេះផងដែរដូចជា៖
  1. ជំងឺលើសសម្ពាធឈា​ម៖ បើកកាលណាមានការលើសសម្ពាធឈាមយូរបណ្តាលឲ្យបេះដូងរីកផងដែរ ដែលធ្វើឲ្យការប្របាច់ចេញនៃបេះដូងថយចុះ។
  2. ជំងឺទឹកនោមផ្អែម៖ ក៏អាចបណ្តាលឲ្យមានជំងឺនេះផងដែរ ដែលធ្វើឲ្យសរសៃឈាមបេះដូងរីកនិងខូច។
  3. ជំងឺដែលកើតនៅក្នុងក្រពេញ(ជំងឺពកក)។
  4. ជំងឺខ្វះឈាមក្រហមធ្ងន់ធ្ងរ។​

ជំងឺទឹកនោមផ្អែមគ្រប់ប្រភេទដែលអាចបណ្តាលឲ្យមានជំងឺគាំងបេះដូង ប្រសិនបើអ្នកជំងឺព្យាបាលមិនបានត្រឹមត្រូវ ដែលធ្វើឲ្យខូចសរសៃឈាមបេះដូងនិងសាច់ដុំបេះដូង។ ភាគរយនៃជំងឺទឹកនោមផ្អែមដែលនាំឲ្យមានជំងឺខ្សោយបេះដូងខុសគ្នាទៅតាមប្រភេទនីមួយៗ៖

  • ប្រភេទទី១ អាចបណ្តាលឲ្យមានជំងឺទឹកនោមផ្អែមដល់ទៅ ១០​ភាគរយ
  • ប្រភេទទី២ អាចបណ្តាលឲ្យមានជំងឺទឹកនោមផ្អែមដល់ទៅ ៩០ភាគរយ

      ជារួមបើកាលណាសម្ពាធឈាមឡើងខ្ពស់ធ្វើឲ្យខូចសរសៃឈាមបេះដូងដូចគ្នា។

រោគសញ្ញា

ការហត់ខុសធម្មតា ញ័រទ្រូង អ្នកជំងឺមានអារម្មណ៍ថាអស់កម្លាំងខ្លាំង​ អត់ឃ្លានបាយ ក្អក​ ឬក៏ហើមជើង គេងអត់បានគ្រប់គ្រាន់។

កម្រិតសម្ពាធឈាមដែលល្អសម្រាប់មនុស្សធម្មតា យើងប្រើឧបករណ៍វ៉ាស់សម្ពាធឈាម កាលណាចំនួនពេលវ៉ាស់រួច បៅក្រោម ១៤/ ៩ តែប្រសិនបើអ្នកជំងឺមានជំងឺទឹកនោមផ្នែមគេយកក្រោម ១៣ភាគ៨។​

ការព្យាបាលរបស់អ្នកជំងឺ

របបអាហារ៖​ កាត់បន្ថយការទទួលទានបាយច្រើនពេក បរិភោគបន្លែឲ្យបានច្រើនដែលអាចលាយជាមួយសាច់ត្រីបាន បរិភោគផ្លែឈើដែលមានជាតិស្ករតិច កាត់បន្ថយអាហារដែលមានជាតិប្រៃ បញ្ឃប់ការទទួលទានស្រា និងជក់បារី ។

ការហាត់ប្រាណ៖​​ លេងកីឡាឲ្យបានកន្លះម៉ោងក្នុងមួយថ្ងៃ ឬក៏ឲ្យបានប្រាំថ្ងៃនៅក្នុងមួយសប្តាហ៍ដែលមានដូចជាកីឡា ហែលទឹក ធាក់កង់ រត់ ដើរញាប់​ ឡើងភ្នំជាដើម៕

សូមទស្សនាវីដេអូខាងក្រោម៖