[វីដេអូ] Ep.93 ប្រធានបទ៖ រោគសញ្ញាជំងឺ OCD
ជំងឺ OCD ក៏ជាក្រុមជំងឺថប់បារម្ភមួយផងដែរ។ ជំងឺ OCD គឺមានន័យថាជាស្ថានភាពផ្លូវចិត្តទូទៅ ចេះតែគិតរឿងដដែលៗ និងការធ្វើសកម្មភាពដដែលៗមិនចប់មិនហើយ។ ជំងឺនេះអាចផ្តល់ផលរំខានទៅដល់កិច្ចការងារប្រចាំថ្ងៃ ហើយក៏ជាជំងឺកម្រកើតមានផងដែរ។ ប៉ុន្តែបើព្យាបាលទាន់ពេលវេលា គឺស្ថិតក្រោមការគ្រប់គ្រងបាននៅជំងឺមួយនេះ ។
រោគសញ្ញា
ចំពោះរោគសញ្ញានៃជំងឺ OCDនេះ គឺទាក់ទងការគិត ការគិតដដែលៗ បើសិនជាការគិតយ៉ាងណាហើយសកម្មភាពក៏ដូចគ្នាផងដែរ។ ឧទាហរណ៍ការលាងដៃ អ្នកជំងឺមានអារម្មណ៍ថាដៃមិនស្អាតធ្វើអោយគាត់រត់ទៅលាងដៃដដែលៗជាច្រើនដង ធ្វើសកម្មភាពដដែលៗ ម្តងហើយម្តងទៀត។ OCD ជាជំងឺថប់ បារម្ភវាមិនមែនជាជំងឺសរសៃប្រសាទនោះទេ។
វ័យដែលប្រឈមនឹងកើតជំងឺ OCD ភាគមិនថាចាស់ ឬក្មេង ប្រុស ស្រី នោះទេគឺងាយប្រឈមនឹងការកើតជំងឺនេះទាំងអស់មានអ្នកខ្លះជួបបញ្ហានេះនៅមុនពេលពេញវ័យឬពេលទើបពេញវ័យជំទង់ ។
ដូចនេះប្រសិនបើអាណាព្យាបាលកត់សំងាល់ថាកូនចូលចិត្តធ្វើអ្វីដដែលៗ និងមិនចូលចិត្តឲ្យមានការរំខាន ធ្វើសកម្មភាពដដែលៗ គិតដដែលៗ ពេលនោះគឺអាចកត់សម្គាល់បានថាបុគ្គលនោះមានជំងឹ OCD ។ ជាចុងក្រោយប្រសិនបើមាននៅជំងឺ OCD សូមកុំបាក់ទឹកចិត្តព្យាយាមរកអ្នកជំនាញដើម្បីព្យាបាលអោយបានត្រឹមត្រូវ និងទាន់ពេលវេលា៕
សូមទស្សនាវីដេអូខាងក្រោម៖