[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.24 ប្រធានបទ៖ តើផលវិបាករុំារ៉ៃនៃជំងឺទឺកនោមផ្អែមជាអ្វី?
ដើម្បីធ្វើរោគវិនិច្ឆ័យ ជំងឺទឹកនោមផ្អែមដំបូងត្រូវឆែកសុខភាពរបស់អ្នកជំងឺ ការត្រួតពិនិត្យសុខភាពជាប្រចាំទើបអាចធ្វើអោយយើងរកឃើញរោគវិនិច្ឆ័យពីដំបូងទីបាន។
បុគ្គលដែលគួរតែមកពិនិត្យសុខភាពមានដូចជា អ្នកដែលមានអាយុលើសពី៤០ឆ្នាំទៅ អ្នកដែលលើសគីឡូ អ្នកដែលមានប្រវត្តិឪពុកម្ដាយធ្លាប់មានជំងឺទឹកនោមផ្អែម អ្នកដែលធ្វើការមិនសូវចេញពលកម្ម ឬក៏ស្ត្រីដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ ។
បុគ្គលដែលបានរៀបរាប់គួរតែមកទទួលការឆែកសុខភាពឲ្យបានជាប្រចាំ។
ការព្យាបាលនឹងផលវិបាករុំាំរៃនៃជំងឺទឹកនោមផ្អែមត្រូវការគ្រូពេទ្យជំនាញជាច្រើនចូលរួម ដើម្បីធ្វើការតាមដាននឹងព្យាបាលអ្នកជំងឺ? ផលវិបាលរបស់អ្នកជំងឺទឹកនោមផ្អែមមានដូចជា ផលវិបាកទៅលើដំបៅជើង ផលវិបាកទៅលើតម្រង់នោម និងកើតមានជំងឺទឹកនោមប្រៃ។
ចំពោះអ្នកជំងឺទឹកនោមផ្អែមគួរទទួលការប្រឹក្សាជាមួយនិងគ្រូពេទ្យជំនាញឲ្យបានជាប់លាប់ជាប្រចាំ។ដូច្នេះសូមពិនិត្យសុខភាពម្តងក្នុងមួយឆ្នាំ ហើយគួរតែអនុត្តន៍នៅគោលការរស់នៅស្អាត ហូបស្អាត ធ្វើលំហាត់ប្រាណ ជៀសវាងការបរិភោគគ្រឿងស្រវឹង នឹងបារីជាដើម៕
សូមទស្សនាវីដេអូខាងក្រោម៖