[វីដេអូ] Ep.69 ប្រធានបទ៖ ផលវិបាកនៃជំងឺគ្រុនពោះវៀន

ជំងឺគ្រុនពោះវៀន គឺជាជំងឺឆ្លងដែលបង្កឡើងដោយសារបាក់តេរីម្យ៉ាង ដែលប្រភេទបាក់តេរីនោះមានរាងដំបង មានឈ្មោះថា សាលម៉ុនណែឡា ទីហ្វី (Salmonella Typhi) ឆ្លងតាមការញ៉ាំអាហារ ឬផឹកទឹក ដែលមិនស្អាត នៅកន្លែងដែលមិនស្អាត និងក្នុងបរិយាកាសជុំវិញខ្លួនមានជាតិពុល ។

 
[វីដេអូ] Ep.69 ប្រធានបទ៖ ផលវិបាកនៃជំងឺគ្រុនពោះវៀន

ជំងឺគ្រុនពោះវៀនមានរោគសញ្ញាច្រើននឹងវិវត្តម្ដងបន្តិចៗពី  ១-៣ សប្ដាហ៍បន្ទាប់ពីឆ្លងមេរោគ ហើយដំណាក់កាលវិវត្តជាជំងឺគ្រុនពោះវៀនមានដូចជា៖
-  ដំណាក់កាលដំបូង៖ក្នុងដំណាក់កាលនេះមនុស្សធំឬក្មេងៗ មានជំងឺអាចលេចចេញរោគ សញ្ញាគ្រុនក្ដៅចាប់ផ្ដើមពីតិចៗនិងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយអាចកើនកំដៅ រហូតដល់៤០,៥អង្សារសេ។ គួរផ្សំជាមួយអាការៈដូចជា៖ ឈឺក្បាល ខ្សោយកម្លាំង ឈឺសាច់ដុំ បែក ញើស ក្អក ស្ងួត មិនឃ្លានអាហារនិងស្រកទម្ងន់ ឈឺពោះ រាកឬ ទល់លាមក ឡើងរមាស់ ហើម ពោះខ្លាំង។
ដើម្បីការពារជំងឺគ្រុនពោះវៀនត្រូវអនុវត្តតាមវិធានការអនាម័យ ផឹកស្អាត ហូបស្អាត រស់នៅស្អាត លាងសម្អាតដៃរាល់ពេលចាប់កាន់របស់ផ្សេងៗ ចៀសញ៉ាំបន្លែឆៅ ឬផ្លែឈើ និងចៀសវាងការប្រើប្រាស់ថ្នាំផ្សំដោយគ្មានវេជ្ជបញ្ជាច្បាស់លាស់ពីគ្រូពេទ្យ៕

ភាពធ្ងន់ធ្ងរនៃជំងឺគ្រុនពោះវៀន - SokhaKrom

សូមទស្សនាវីដេអូខាងក្រោម៖