[វីដេអូ] សារវេជ្ជបណ្ឌិត Ep.20​​ ជំងឺគ្រុនឈាម

ជំំងឺគ្រុនឈាមជាជំងឺម្យ៉ាងដែលចំលងដោយមូសខ្លាញីដែលខាំទៅលើកុមារនិងមនុស្សចាស់ ។ភាគច្រើនជំងឺគ្រុនឈាមកើតនៅតំបន់ត្រូពិច ព្រោះជាតំបន់ក្ដៅហើយសើម។

 
[វីដេអូ] សារវេជ្ជបណ្ឌិត Ep.20​​ ជំងឺគ្រុនឈាម

ជំងឺនេះអាចកើតទៅលើមនុស្សគ្រប់វ័យ តែភាកច្រើនវាកើតទៅលើកុមារ​កំណត់សំគាល់អាការ:ជំងឺនេះដោយសញ្ញាគ្រុនក្ដៅ ចុកពោះ ក្អួតរាគ ត្រជាក់ចុងដៃចុងជើងនេះគឺជាសញ្ញាសំខាន់ត្រូវយកចិត្តទុកដាក់ ព្រោះវាជាសញ្ញាដល់ធ្ងន់ធ្ងរ​។  ចំពោះជំងឺគ្រុនឈាមត្រូវធ្វើតេស្តឈាមដើម្បីកំណត់រោគសញ្ញាបានឲ្យបានជាក់លាក់។

សូមជម្រាបថា ជំងឺគ្រុនឈាមមិនអាចកំណត់បានទេថាតើចំនួនប៉ុន្មានថ្ងៃអាចព្យាបាលបានជា គ្រាន់តែសំគាល់ទៅលើគ្រុនក្ដៅ​ និងវាយតំលៃទៅរោគសញ្ញាផ្សេងៗទៀត។

កត្តាប្រឈមភាគច្រើនកើតឡើងទៅលើកុមាព្រោះ កុមារមានសុខភាពខ្សោយជាងមនុស្សពេញវ័យ។ ចំពោះជំងឺនេះអាចបង្ករគ្រោះថ្នាក់ទៅដល់អាយុជីវិតផងដែរ ដូច្នេះមាតាបិតាដែលមានកូនគ្រុនក្ដៅ គួរតែយកកូនៗរបស់លោកអ្នកទៅជួបគ្រូពេទ្យ ដើម្បីអោយគ្រូពេទ្យពិនិត្យអោយបានត្រឹមត្រូវ ដើម្បីអោយគាត់ធ្វើការវាយតំលៃទៅលើរោគសញ្ញាអោយបានច្បាស់។

ដើម្បីការពារពីជំងឺគ្រុនឈាមយើងត្រូវចូលរួមទាំងអស់គ្នា​ ក្នុងការថែរក្សាអនាមយ័ដោយលុបបំបាត់ទឹកដក់នៅតាមនៅក្នុងផ្ទះ​ ក្រៅផ្ទះឬកន្លែងដែលមានទឹកកខ្វក់ដែលបង្ករអោយមានមូសខ្លា។ អ្នកគួររៀបចំផ្ទះសំបែងអោយបានស្អាត បើកបង្អួចអោយមានខ្យល់ចេញចូល ត្រូវគេងក្នុងមុងនិងវិធីផ្សេងៗទៀតដើម្បីការពារពីមូសខ្លាខាំ។

វិធីព្យាបាលជំងឺគ្រុនឈាម អ្នកជំងឺត្រូវសំរាកព្យាបាលនៅមន្ទីរពេទ្យ គួរបញ្ជាក់ថា ជំងឺនេះមិនអាចព្យាបាលនៅតាមផ្ទះដោយចាក់ថ្នាំឬព្យួសេរ៉ូមបានទេព្រោះអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិត មិនថាស្ថានភាពជំងឺស្រាលនេះឬធ្ងន់ឡើយ។

 

វិធីសាស្ត្រាក្នុងការថែទាំ មាតាបិតាត្រូវថែទាំបុត្រធីតាដែលមានជំងឺ ទាំងគ្រូពេទ្យត្រូវយកចិត្តទុកដាក់អោយបានឌិតដល់ពីស្ថានភាពអ្នកជំងឺ។ប្រសិនបើមាតាបិតា​ ឬគ្រូពេទ្យដែលគ្មានជំនាញក្នុងការព្យាបាល​នោះនិងបង្ករគ្រោះថ្នាក់ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិតផងដែរ។

សារដ៏មានសារៈប្រយោជន៍មាតាបិតាត្រូវថែទាំបុត្រធីតានិងថែរក្សាបរិស្ថានជុំវិញអោយបានស្អាតកុំអោយមានមូសខ្លា និងកុំអោយមូសខ្លាខាំ នៅកន្លែងទូលាយស្អាត ត្រូវគេងចងមុង ពាក់អាវដៃវែង ស្លៀកខោជើងវែង  និងលាបឡេការពារមូស គឺជាកត្តាចំបងដើម្បីការពារពីជំងឺគ្រុនឈាម ហើយនៅពេលកើតជំងឺយើងត្រូវប្រើថ្នាំត្រឹមត្រូវនិងត្រូវទៅមន្ទីរពេទ្យដើម្បីអោយគ្រូពេទ្យពិនិត្យវាតំលៃថាកើតជំងឺគ្រុនឈាមមែនឬមិនមែន៕