[វីដេអូ] Ep. 78 ប្រធានបទ៖ ការគ្រប់គ្រងជាតិខ្លាញ់ក្នុងឈាមចំពោះមនុស្សពេញវ័យដែលមានជំងឺទឹកនោមផ្អែម
ចំពោះអ្នកដែលកើតជំងឺទឹកនោមផ្អែម គឺអាចកើតជំងឺនេះបានគ្រប់វ័យមិនថាក្មេង ចាស់ ប្រុស ស្រីនោះទេ។ ចំណែកការលើសជាតិខ្លាញ់វិញក៏កើតមានចំពោះមនុស្សគ្រប់វ័យ មិនថាគាត់ស្គម ឬធាត់។
ករណីលើសជាតិខ្លាញ់ក្នុងសរសៃឈាម លើសស្ករ លើសសម្ពាធឈាម គឹធ្វើឲ្យសុខភាពអ្នកជំងឺទឹកនោមផ្អែមមិនល្អនោះទេ ធ្វើឲ្យសរសៃឈាមងាយនឹងរឹង ងាយនឹងដាច់សរសៃឈាម និងរឹង។
កត្តាប្រឈម
ចំពោះអ្នកជំងឺទឹកនោមផ្អែម គាត់និងប្រឈមនឹងការលើសសម្ពាធឈាម ឡើងគីឡូ មានជំងឺទឹកនោមផ្អែមរុំារ៉ៃ និងមានការបាក់ទឹកចិត្ត។
គួរម្លឹកថា អ្នកជំងឺទឹកនោមផ្អែម ដែលដឹងថាខ្លួនកំពុងមានជំងឺហើយគួរគ្រប់គ្រង ជាតិខ្លាញ់ ជាតិស្ករ និងគ្រប់គ្រងសម្ពាធឈាម តាមរយ:ការតមបរិភោគអាហារ និងធ្វើលំហាត់ប្រាណជាប្រចាំ។
របបអាហារដែលអ្នកជំងឺទឹកនោមផ្អែមគួរជៀសវាង
អាហារដែលមិនល្អសំរាប់អ្នកជំងឺទឹកនោមផ្អែម មានដូចជា សាច់ដែលមានជាតិខ្លាញ់ គ្រឿងកំប៉ុងផ្អែមៗ ស៊ុតព័ណ៌លឿង ប័រ នំបុ័ង ស្រា បារី ឬកាហ្វេជាដើម។
ដូច្នេះដើម្បីឲ្យមានសុខភាពល្អអ្នកជំងឺទឹកនោមផ្អែមគួរតមអាហារដូចបានរៀបរាប់ខាងលើ ព្យាយាមហាត់ប្រាណជាប្រចាំ ធ្វើការណាត់ជួបជាមួយគ្រូពេទ្យដើម្បីតាមដាននិងពិនិត្យសុខភាពជាប្រចាំ៕
សូមទស្សនាវីដេអូខាងក្រោម៖