ព្រឹកនេះកម្ពុជា! ព្យាបាលអ្នកជាសះស្បើយកូវីដ១៩ ០១ករណីបន្ថែមទៀតហើយ
កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ១៩ ចំនួន ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២៦៥នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់ដែលមានចំនួន ២៧៣នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ១៩ ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនចំនួន ២៦៥នាក់ (ស្មើនឹង ៩៧.០៧% ធៀបនឹងចំនួនអ្នកឆ្លងកូវីដ១៩ទាំងអស់) នៅក្នុងនោះមានស្រី ៥៤នាក់ និងបុរស ២១១នាក់។
គួរបញ្ជាក់ថា ករណីជាសះស្បើយកូវីដ១៩ ០១ករណីគឺជាបុរសជនជាតិចិន អាយុ ២០ឆ្នាំ ធ្វើដំណើរពីប្រទេសហ្វីលីពីនតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។
សូមរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល