ចិននិយាយថា ទណ្ឌកម្មរបស់អាមេរិកចំពោះបញ្ហាសមុទ្រចិនខាងត្បូង គឺជារឿងអយុត្តិធម៌
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ចាវ លីជៀន (Zhao Lijian) បានចូលរួមនៅក្នុងសន្នីសិទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ និងដាក់ទណ្ឌកម្មមកលើចិនចំពោះបញ្ហានៅសមុទ្រចិនខាងត្បូង។
នៅក្នុងសន្នីសិទកាសែតនោះ លោក ចាវ លីជៀន បានថ្លែងថា វាពិតជាអយុត្តិធម៌ណាស់សម្រាប់ចិន ដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ពាក់ព័ន្ធក្នុងការសាងសង់ និងសកម្មភាពយោធានៅសមុទ្រចិនខាងត្បូង ខណៈសកម្មភាពទាំងនោះជាកំពុងកើតឡើងលើទឹកដីរបស់ចិនតែប៉ុណ្ណោះ។
សូមរម្លឹកផងដែរថា កាលពីថ្ងៃពុធទី២៦ ខែសីហា សហរដ្ឋអាមេរិកបានដាក់ឈ្មោះក្រុមហ៊ុនចិនចំនួន ២៤ និងបុគ្គលផ្សេងទៀតទៅក្នុងបញ្ជីខ្មៅ ដោយអះអាងថា ជាការដាក់ទណ្ឌកម្មដំបូងរបស់អាមេរិកទៅលើចិនចំពោះជម្លោះសមុទ្រចិនខាងត្បូង៕
ប្រភព៖ Reuters ប្រែសម្រួល៖ កង ស្រីលីន