ប្រទេសថៃ! ចំនួនអ្នកឆ្លងកូវីដ១៩ហក់ឡើងខ្ពស់ដែលមានអ្នកឆ្លងជាង ១០០០ករណី

បាំងកក: នៅថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ប្រទេសថៃបានរាយការណ៍ថាមានករណីឆ្លងកូវីដ១៩ថ្មីចំនួន ៩៨៥ករណី ដែលជាករណីហក់ឡើងខ្ពស់បំផុតពីរថ្ងៃជាប់ៗគ្នា ហើយក៏ជារលកឆ្លងរីករាលដាលកូវីដ១៩ជាលើកទី៣ ខ្លាំងបំផុតប្រចាំនៅប្រទេសថៃ។ នេះបើយោងតាមសារព័ត៌មាន CNN ដែលបានចុះផ្សាយនៅថ្ងៃនេះ។

 
ប្រទេសថៃ! ចំនួនអ្នកឆ្លងកូវីដ១៩ហក់ឡើងខ្ពស់ដែលមានអ្នកឆ្លងជាង ១០០០ករណី

 

បើយោងតាមរបាយការណ៍របស់ប្រទេសថៃបានរាយការណ៍ថា មានករណីឆ្លងកូវីដ១៩សរុបមានចំនួន ៣៣.៦១០ករណី ហើយនៅថ្ងៃអាទិត្យមិ្សលមិញនេះមានករណីឆ្លងថ្មីចំនួន ៩៦៧នាក់ ខណ:ដែលមានមនុស្សចំនួន ៩៧នាក់បានស្លាប់បាត់បង់ជីវិតដោយសារវីរុសកូវីដ១៩។

ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ នៅប្រទេសថៃមានការកើនឡើងយ៉ាងឆាប់រហ័សមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីថៃ ដែលជាហេតុធ្វើឲ្យអាជ្ញាធរថៃសម្រចចិត្តហាមឃាត់ការលេងជះទឹកនៅតាមដងផ្លូវអស់រយ:ពេល ២ឆ្នាំដោយសារតែការឆ្លងរីករាលនៃវីរុសនេះ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំប្រជាជនថៃរាប់ពាន់នាក់តែងតែវិលត្រលប់ទៅកាន់ស្រុកកំណើតនៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំ ប៉ុន្តែនៅឆ្នាំនេះក៏ដូចជាឆ្នាំមុនដែរគឺអាជ្ញាធរបានណែនាំឲ្យប្រជាជនរបស់ខ្លួនបើមិនចំាបាច់កុំចេញទៅក្រៅ និងកាត់បន្ថយការជួបជុំជាដើម។

សូមជម្រាបថា ស្ទើរតែ ៤០ខេត្តនៃប្រទេសថៃបានអនុវត្តច្បាប់យ៉ាងតឹងរឹង និងតំរូវឲ្យអនុវត្តច្បាប់ធ្វើចត្តាឡីស័កចំពោះអ្នកដំណើរពីមន្ទីរពេទ្យព្យាបាលកូវីដ១៩ និងទីក្រុងបាំងកក៕

 

ប្រភព: CNN ដោយ: ជា បញ្ញា