[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ និងមានអ្នកជាសះស្បើយចំនួន ០៤នាក់
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ០១នាក់ ខណ:មានករណីជាសះស្បើយចំនួន ០៤នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបចំនួន ៤៥១នាក់បើធៀបនឹងអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤៦៧នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០១ករណីបន្ថែមទៀត ខណ:មានករណីអ្នកជាសះស្បើយចំនួន ០៤នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ៤៥១នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៤៦៧នាក់។
ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖
+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ០៦នាក់
+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០៣នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ០៤នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង មានចំនួន ០នាក់
+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០នាក់
+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០២នាក់
+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ០១នាក់
សូមជម្រាបថា អ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ០១នាក់ គឺជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនពលករធ្វើដំណើរមកពីប្រទេសថៃ) ។
គួររម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ១៦នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៤៦៧ករណី ខណ:មានអ្នកជំងឺ ៤៥១នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល