[វីដេអូ] Ep.20 ប្រធានបទ៖ សារៈសំខាន់របស់ធ្មេញព្រៃ
១.តើអ្វីទៅជាធ្មេញព្រៃ?
ជាទូទៅធ្មេញព្រៃ ចាប់ផ្ដើមមានពន្លកធ្មេញនៅក្នុងមាត់រួចមកហើយ គ្រាន់តែយើងអត់បានដឹងថាវាធ្មេញដែលដុះចេញមក។ ធ្មេញនេះដុះមកនៅអាយុគ្រប់ ៦ខែឡើងទៅទើបឃើញពន្លកធ្មេញដុះចេញឡើងមក។
២.តើធ្មេញព្រៃមានសារៈសំខាន់អ្វីខ្លះ?
ធ្មេញព្រៃមានសារៈសំខាន់ដូចជា៖
- ជាផ្លូវឬក៏ជាចន្លោះមួយដើម្បីទុកចន្លោះផ្លាស់ប្ដូរជាមួយធ្មេញស្រុក
- នៅពេលធ្មេញព្រៃជ្រុះ នោះធ្មេញស្រុកនឹងដុះសារជាថ្មីមកជំនួសទីតាំងធ្មេញព្រៃ
- ធ្វើឲ្យការនិយាយចេញមកពិរោះ ឬការបញ្ចេញសំឡេងបានត្រឹមត្រូវ
- ទំពារអាហារបានម៉ត់ល្អ
- មានភាពជឿជាក់ក្នុងការញញឹម
៣. បើធ្មេញព្រៃមានបញ្ហា តើត្រូវដកតែម្ដងឬយ៉ាងណា?
ថ្វីត្បិតវាគង់តែជ្រុះពិតមែនតែក៏មានពេលវេលារបស់វាដែរត្រូវជ្រុះ គ្រូពេទ្យមិនអាចដកវាផ្ដេសផ្ដាសបានទេ។ ការព្យាបាលអាស្រ័យទៅលើប្រភេទនៃបញ្ហា ឬធ្មេញឡើងកំបោរទៅលើធ្មេញគាត់ យើងធ្វើការលាងសំអាតឲ្យគាត់ បើសិនជាពិនិត្យទៅមានបញ្ហាដង្កូវស៊ីធ្មេញឬពុកធ្មេញនៅលើធ្មេញព្រៃ យើងអាចប៉ះបំពេញឲ្យគាត់នៅកន្លែងចន្លោះប្រហោង។
៤. តើមានបញ្ហាអ្វីខ្លះបើសិនជាដកធ្មេញព្រៃមុនពេលមិនទាន់ដល់អាយុត្រូវដក?
ទាក់ទងនឹងពីរចំណុចរួមគ្នាដែរ យើងដកមុនអាយុដែលត្រូវកំណត់ពេលជ្រុះ មួយវិញទៀតនៅពេលដែលដល់កំណត់ហើយអត់បានទៅដក ទាំងអស់នឹងចូលគ្នាតែចម្លើយតែមួយទេ។
៥.តើប្រភេទអាហារអ្វីខ្លះដែលប៉ះពាល់ដល់ធ្មេញព្រៃ?
ចំពោះចំណីអាហារដែលប៉ះពាល់ខ្លាំងបំផុតគឺ របស់ផ្អែមឬរបស់ស្អិត របស់មានជាតិហ្គាសព្រោះវាមានជាតិអាស៊ីតនៅក្នុងនឹង ដោយទៅបំផ្លាញធ្មេញលឿនណាស់ ជាពិសេសធ្មេញព្រៃ ដោយសារធ្មេញព្រៃអាចនិយាយបានថាជាធ្មេញដែលដុះបណ្ដោះអាសន្នតែប៉ុណ្ណោះដែលងាយនឹងខូចខាត ៕
សូមទស្សនាវីដេអូខាងក្រោម៖