[វីដេអូ] Ep.1 ប្រធានបទ ៖ តំហែទាំមាត់ធ្មេញរបស់កុមារ
សំនួរទី1: តើឪពុកម្តាយគួរធ្វើដូចម្តេចដើម្បីផ្សាំកុមារកុំឲ្យភ័យខ្លាចជាមួយ ទន្តបណ្ឌិត?
ចម្លើយ: ទាក់ទងជាមួយនិងការផ្សាំកុំឲ្យកុមារខ្លាចនោះយើងមានទិចនិចមួយដែលគ្រូពេទ្យគួរណាត់ជួបកុមារមុនឲ្យបាន 2-3 នាទីជាមុនសិនដើម្បី បង្កើតភាពស្និតស្នាលជាមួយគាត់ហើយយើងចាប់ផ្តើមនិយាយអ្វីដែលជាការពិតអំពីបញ្ហាមាត់ធ្មេញទៅកាន់គាត់ឲ្យបានដឹង។ ដូច្នេះនៅពេលទៅពេទ្យម្តងទៀតគាត់មិនខ្លាច ឬ ភ័យនោះទេហើយគាត់និងទាមទារចង់ជួបទន្តបណ្ឌិតនិងតែម្តង។
សំនួរទី2: តើឪពុកម្តាយគ្រប់រូបគួរយកចិត្តទុកដាក់ថែទាំសុខភាពមាត់ធ្មេញរបស់កូនៗនៅផ្ទះដូចម្តេចខ្លះ?
ចម្លើយ: ចំពោះកុមារចាប់ពីអាយុ 6ខែឡើងទៅគឺចាប់ផ្តើមដុសធ្មេញព្រៃមកហើយដូច្នេះមាតាបិតាគ្រប់រូបគួរបង្រៀនពួកគាត់ឲ្យចេះដុសធ្មេញ និង ថែទាំធ្មេញដោយយកចិត្តទុកដាក់បំផុត។ ជៀសវាងការកើតដង្កូវស៊ីធ្មេញទៅថ្ងៃក្រោយ។
សំនួរទី3: តើកុមារគួរតែមានការ Check-Up ដូចមនុស្សធំដែរឬទេ?
ចម្លើយ: ជាទូទៅកុមារគឺត្រូវតែ Check-Up មាត់ធ្មេញចាប់ពីអាយុ 5-6ឆ្នាំរហូតដល់ពេលគាត់ធំពេញវ័យគឺអាចមករយ:ពេល 3ខែម្តងក៏បាន។ ដើម្បីជាភាពងាយស្រួលដល់លោកគ្រូពេទ្យតាមដានធ្មេញកុមារដែលដុសមកក្រោយឲ្យដុសបានត្រង់ជួរផងដែរ។
សំនួរទី4: តើឪពុកម្តាយគ្រប់រូបគួរប្រុងប្រយត្ន័អំឡុងពេលកុមារអាយុ 6ឆ្នាំបែបណាខ្លះ?
ចម្លើយ: សំរាប់ឪពុកម្តាយមិនគួរមើលរំលងឡើយ ជៀសវាងការបាត់បង់ ឬខូចធ្មេញកុមារទៅថ្ងៃក្រោយនោះគឺត្រូវថែទាំនិងយកចិត្តទុកដាក់ឲ្យខ្លាំងចំពោះធ្មេញដែលទើបនិងដុសមកដំបូងៗទើបពុំមានហានិភ័យទៅថ្ងៃក្រោយ និងមិនចំណាយលុយច្រើនចំពោះការទៅមន្ទីរពេទ្យរៀងរាល់ពេលនោះ៕
សូមទស្សនាវីដេអូខាងក្រោម: