[វីដេអូ] Ep.2 ប្រធានបទ ៖​​ Dental Sealant

 
[វីដេអូ] Ep.2 ប្រធានបទ ៖​​ Dental Sealant
[វីដេអូ] Ep.2 ប្រធានបទ ៖​​ Dental Sealant
[វីដេអូ] Ep.2 ប្រធានបទ ៖​​ Dental Sealant

សំនួរទី1: ​តើ Dental Sealant គឺជាអ្វី?

ចម្លើយ: Dental Sealant គឺជាការបិទ,ប៉ះចន្លោះ,ចង្អូរធ្មេញរបស់កុមារដែរមានចង្អូរជ្រៅៗដើម្បីបង្ការរោគពុកធ្មេញ និង ​ការពារធ្មេញកុមារកុំឲ្យខូចផងដែរ។

សំនួរទី2: តើ Sealant មានសារ:ប្រយោជន៍អ្វីខ្លះ?

ចម្លើយ: ចំពោះ Sealant គឺមានសារ:ប្រយោជន៍ចំពោះកុមារមែនទែនគឺជួយឲ្យកុមារមិនងាយនិងពុកធ្មេញ ឬ ខូចឡើយ ហើយចំពោះ Sealant ដែរក៏មានជាតិ Fluorides ដើម្បីការពារធ្មេញកុំឲ្យពុល ឬ ខូច និងងាយស្រួលឲ្យកុមារស្រួលទំពារផងដែរ។

សំនួរទី3: តើអាយុប៉ុន្មានទើបអាចធ្វើ Sealant បាន? តើធ្មេញណាខ្លះដែរត្រូវធ្វើ Sealant?

ចម្លើយ: ការធ្វើ Sealant គឺចាប់ពីអាយុ 3-4ឆ្នាំឡើងទៅ។​ ការ​ធ្វើ Sealant និងដែរគឺធ្វើទៅលើធ្មេញថ្គាមធំក្រោយផុតគេ។ ដើម្បីការពារវាព្រោះយើងត្រូវការពារវារហូតដល់ធ្មេញស្រុកដុះមកគឺរយ:ពេលយូររហូតដល់ទៅ 11-12ឆ្នាំចឹងគឺយើងធ្វើការពារវាកុំឲ្យឆាប់ពុក។ ហើយអាយុពី 6-7ឆ្នាំគឺចាប់ផ្តើមដុះធ្មេញស្រុកថ្គាមធំទី 1បានតែម្តងទេ ដូច្នេះយើងត្រូវបិទការពារដូចគ្នា។

សំនួរទី4: តើធ្មេញលក្ខណ:បែបណាដែលអាចធ្វើ Sealant បាន?

ចម្លើយ: ធ្មេញដែលអាចធ្វើ Sealant បានគឺធ្មេញដែលគាត់ដុះមកពេញលេញស្អាត ហើយនិងធ្មេញដែលមានចង្អូរជ្រៅៗ (តែមិនមែនជាធ្មេញខូចហើយនោះទេ)។​ ហើយក៏ត្រូវជ្រើសរើសធ្មេញដែលដុះមកស្អាតក៏ត្រូវប៉ះដែរ។

សំនួរទី5: : តើធ្មេញលក្ខណ:បែបណាដែលមិនអាចធ្វើ Sealant បាន?

ចម្លើយ: ធ្មេញដែរមិនអាចធ្វើ Sealant បានគឺជាធ្មេញដែលធម្មតាមិនមានចង្អូរជ្រៅនោះទេ (ធ្មេញដែររាបស្មើធម្មតា) ងាយស្រួលដុះធ្មេញ។ ហើយនិងធ្មេញមួយទៀតគឺដុះមកហើយអញ្ចាញគ្របជិតពាក់កណ្តាលគឺមិនអាចធ្វើបាននោះទេ។ ទាល់តែធ្មេញដុះពេញលេញទើបអាចធ្វើ Sealant បាន។ មួយទៀតគឺធ្មេញដែរពុកហើយ ឬ ធ្លាប់ឈឺពីមុនហើយគឺមិនអាច Sealant បាននោះទេ៕

សូមទស្សនាវីដេអូខាងក្រោម: