មិនធម្មតា! Miss Grand Cambodia ឆ្នាំនេះល្បីខ្លាំងដល់ថ្នាក់ប្រទេសជិតខាងសរសើរថា....
ការប្រលងប្រជែងសមត្ថភាពសម្រស់ក្នុងកម្មវិធី Miss Grand Cambodia គឺបានបញ្ចប់ដោយរលូនកាលពីយប់មិញនេះ ហើយទទួលការចាប់អារម្មណ៍ជាខ្លាំងពីបងប្អូនមហាជន ដោយសារ តែបេក្ខភាពម្នាក់ៗក្នុងឆ្នាំនេះសុទ្ធតែស្រស់ស្អាតនិងមានសមត្ថភាពគ្រប់ៗគ្នា។
យ៉ាងណាមិញការប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញ ក៏បានរកឃើញហើយម្ចាស់ជ័យលាភីទាំង៥រូប រីឯម្ចាស់មកុដ Miss Grand វិញក៏ត្រូវបងប្អូនខ្មែរជាច្រើន ផ្ទុះការកោតសរសើរ សម្រស់សាកសមទទួលពានរង្វាន់មែន ដែលជ័យលាភីបានទៅលើ កញ្ញា ប៉ូគឹមថេង សុតធីតា ដែលជាបេក្ខភាពតំណាងមកពីខេត្ តបាត់ដំបង។
នៅក្នុងឆ្នាំនេះបវរកញ្ញាជ័យលាភី មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងស្រុកនោះទេ ថែមទាំងល្បីឈ្មោះដល់ប្រទេសជិតខាងថែមទៀត ក្នុងនោះដោយសារពត៌មានវៀតណាម zingnews បានចុះផ្សាយសរសើរពីសម្រស់ក៏ដូចជាសមត្ថភាពរបស់កញ្ញា ប៉ូគឹមថេង សុតធីតា ដែលមានអាយុ ២៣ឆ្នាំ កម្ពស់ ១,៧៥ ម៉ែត្រ កញ្ញាមានការតស៊ូមុះមុតយ៉ាងខ្លាំងថែមទាំងមានបទពិសោធន៍ជាច្រើនក្នុងវិស័យបវរកញ្ញានេះ ដោយកញ្ញាធ្លាប់បានចូលរួមប្រកួត Miss ផ្សេងៗកន្លងមកផងដែរ។
គួររម្លឹកថា បន្ថែមជាមួយនឹងជ័យជម្នះនេះ ប៉ូគឹមថេង សុតធីតា នឹងធ្វើជាអ្នកតំណាងប្រទេសកម្ពុជានៅក្នុងការប្រកួតបវរកញ្ញា Miss Grand International ដែលនឹងប្រារព្ធឡើងនៅខែធ្នូនៅទីក្រុងបាងកកប្រទេសថៃ ដូច្នេះកញ្ញាមានពេលតែ ២ ខែប៉ុណ្ណោះដើម្បីត្រៀមខ្លួនឡើងឆាកអន្តរជាតិ៕
សូមចុច join link Telegram https://t.me/cngtvcambodia