ជាប់ឈ្មោះជា CEO បន្ទាប់ពីចាកចេញពីទ្រនំចាស់ ក្លាយជាតារាចម្រៀងឯករាជ្យ
អាជីពជាតារា k-pop ប្រសិនជាមានឈ្មោះល្បីល្បាញ គឺប្រាកដណាស់ថាអាចរកចំណូលបានរាប់លានដុល្លាក្នុងមួយឆ្នាំៗ ។ មាន k-pop មួយចំនួនបានសាងទ្រព្យសម្បត្តិរហូតក្លាយជាសេដ្ឋី ខ្លះទៀតបានចាប់បើកអាជីវកម្មផ្សេងៗ។
ក្នុងនោះគេបានឃើញថាមានតារា k-pop ល្បីឈ្មោះចំនួន ៧រូប បានចាក់ចេញពីទ្រនំចាស់ រួចទៅបើកក្រុមហ៊ុនចម្រៀងផ្ទាល់ខ្លួន ហើយក៏ទទួលបានជោគជ័យ។
ចង់ដឹងថាមានតារារូបណាខ្លះទស្សនាខាងក្រោមទាំងអស់គ្នា ៖
១. Rain
ក្រោយចាកចេញពីក្រុមហ៊ុន JYP នៅឆ្នាំ ២០០៧ តារាប្រុសរូបនេះ បានបើកក្រុមហ៊ុនចម្រៀងមួយឈ្មោះ J.Tune ដែលមានចំណែកពាក់កណ្ដាលជារបស់ Park Jim Young ក្រោយមកគាំត់បានសម្រេចចិត្តលក់ក្រុមហ៊ុននោះឲ្យទៅ JYP ទាំងស្រុង និងបានទៅបើកក្រុមហ៊ុនមួយទៀតដែលមានឈ្មោះថា R.I.A.N Company ដែលមានទាំងតារាចម្រៀងនិងសម្ដែង។
២. Kang Daniel
អតីតសមាជិកក្រុម Wanna One បានក្លាយជា CEO វ័យក្មេងមួយដែលមានអាយុត្រឹម ២៤ឆ្នាំ បានបើកក្រុមហ៊ុន ២ ផ្ទាល់ខ្លួនឈ្មោះ K.O.N.N.E.C.T និង K.D. Corporation ។ ដោយក្រុមហ៊ុន K.O.N.N.E.C.T ជាក្រុមហ៊ុនដែលទាក់ទងនិងសិល្បៈ ចំណែក K.D. Corporation គឺជាក្រុមហ៊ុនជំនួញដែលទាក់ទងនិង Kang Daniel ផ្ទាល់។
៣. Jay Park
Jay Park ជាអតីតក្រុម 2PM ដែលបានចាក់ចេញពីក្រុមហ៊ុន JYP ហើយបានបង្កើតក្រុមហ៊ុផ្ទាល់ខ្លួនមួយយនៅឆ្នា ២០១៣ ដែលមានឈ្មោះថា Above Ordinary Music Group ហៅកាត់ A.O.M.G ។
៤. zico
អ្នកចម្រៀងរ៉េបទោល ដេលជាអតីតសមាជិកក្រុម Black B លោក Zico គឺជា CEO ប្រចាំក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោកដែលមានឈ្មោះថា K.O.Z Entertainment ដែលមកពីពាក្យពេញ King of the Zungle ។
៥. Hyolyn
Hyolyn ជាអតីតសមាជិកក្រុម SISTAR ដែលមានភាពស៊ិចស៊ី និង មានសម្ថភាពទាំងរាំទាំងច្រៀង បានបើកក្រុមហ៊ុនមួយឈ្មោះថា Brid3 ដែលពីពាក្យ Bridge ។
៦. Kim So Hye
Kim So Hye ជាអតីតសមាជិកក្រុមចម្រៀង I.O.I ដែលបានក្រុមហ៊ុនផ្ទាល់ខ្លួនមួយឈ្មោះថា S&P ដែលមានពាក្យពេញ Shark & Penguin ។
៧. Yubin
អតីតតារាចម្រៀងរ៉េបប្រចាំក្រុម Wonder Girls បានចេញទៅសាងក្រុមហ៊ុនមួយឈ្មោះថា rrr Entertainment បន្ទាប់ពីក្រុមរបស់នាងបានរំសាយ ហើយក៏បានចាក់ចេញពី JYP ជាទ្រនំចាស់ ។
សូមចុច join link Telegram https://t.me/cngtvcambodia