ADB ផ្ដល់ប្រាក់កម្ចី១០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពល​កម្មនៅក្នុង​ប្រទេសកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១00 លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះនឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជន។

 
ADB ផ្ដល់ប្រាក់កម្ចី១០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពល​កម្មនៅក្នុង​ប្រទេសកម្ពុជា

កម្មវិធីរងទីមួយ នៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹងនិងជំរុញដោយបច្ចេកវិជ្ជា តាមរយៈការពង្រឹងធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេស ផ្តល់ការបណ្តុះបណ្តាលប្រកបដោយបរិយាបន្នដែលនាំមុខដោយឧស្សាហកម្ម និងកៀរគរមូលនិធិបន្ថែមសម្រាប់ការអភិវឌ្ឍជំនាញដែលផ្តោតលើតម្រូវការ។

នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ការកែទម្រង់កម្លាំងពលកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឱ្យមានកំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ ឱ្យទាន់ពេលវេលា ។ កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័នTVETទាំងនេះ មានសារសំខាន់សម្រាប់ការរៀបចំកម្មវិធីបណ្តុះបណ្តាលដែល ឆ្លើយតបនឹងតម្រូវការទីផ្សារ ធ្វើឱ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្តុះបណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

ប្រភព៖ ADB Cambodia