ស្ថានការណ៍សង្រ្គាមអុីរ៉ង់កាន់តែអាក្រក់ទៅៗ ខណៈទីតាំងថាមពលនៅកាតា និងអារ៉ាប៊ីសាអូឌីតរងការវាយប្រហារ

វិបត្តិសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាបានឈានដល់ចំណុចរបត់ដ៏គ្រោះថ្នាក់បំផុតថ្មីមួយទៀតហើយនៅថ្ងៃនេះ បន្ទាប់ពីមានការវាយប្រហារតាមអាកាសទៅលើទីតាំងផលិតថាមពលសំខាន់ៗក្នុងប្រទេសកាតា និងអារ៉ាប៊ីសាអូឌីត ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថិរភាពសេដ្ឋកិច្ចពិភពលោក។

 
ស្ថានការណ៍សង្រ្គាមអុីរ៉ង់កាន់តែអាក្រក់ទៅៗ ខណៈទីតាំងថាមពលនៅកាតា និងអារ៉ាប៊ីសាអូឌីតរងការវាយប្រហារ

យោងតាមរបាយការណ៍ពី Al Jazeera នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ នេះ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ទីតាំងប្រេង និងឧស្ម័នធម្មជាតិរបស់ខ្លួនជាច្រើនកន្លែង រួមទាំងទីតាំងរបស់ក្រុមហ៊ុន Aramco ផងនោះ បានរងការវាយប្រហារដោយដ្រូន និងមីស៊ីល។ ក្នុងសេចក្តីថ្លែងការណ៍ដ៏តឹងតែងមួយ រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានប្រកាសថា "ភាពជឿជាក់លើកិច្ចព្រមព្រៀងសន្តិសុខគឺត្រូវបានបញ្ចប់" ហើយអារ៉ាប៊ីសាអូឌីតនឹងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។
ជាមួយគ្នានេះដែរ នៅប្រទេសកាតា ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិរាវ (LNG) ដែលជាប្រភពថាមពលដ៏សំខាន់សម្រាប់ពិភពលោក ក៏ត្រូវបានគេរាយការណ៍ថាបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរផងដែរ។ ទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់ថាជាស្នាដៃរបស់ភាគីណាក៏ដោយ ប៉ុន្តែការសង្ស័យបានធ្លាក់ទៅលើក្រុមកម្លាំងតំណាង (Proxy) របស់អ៊ីរ៉ង់ ដែលកំពុងសងសឹកនឹងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក។
ការវាយប្រហារនេះបានធ្វើឱ្យតម្លៃប្រេងឆៅពិភពលោកហក់ឡើងថ្លៃខ្លាំងភ្លាមៗ ខណៈដែលច្រកសមុទ្រ Hormuz នៅតែបន្តត្រូវបានបិទ។ អ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា ប្រសិនបើការផ្គត់ផ្គង់ថាមពលពីកាតា និងអារ៉ាប៊ីសាអូឌីតត្រូវបានរអាក់រអួល ពិភពលោកអាចនឹងប្រឈមមុខនឹងវិបត្តិថាមពលដ៏ធំបំផុតមិនធ្លាប់មាន។
នៅឯអង្គការសហប្រជាជាតិ បណ្តាប្រទេសនានាកំពុងអំពាវនាវឱ្យមានការឈប់បាញ់ជាបន្ទាន់ ដើម្បីជៀសវាងសង្រ្គាមទ្រង់ទ្រាយធំពេញតំបន់មជ្ឈិមបូព៌ាទាំងមូល ដែលអាចអូសទាញមហាអំណាចផ្សេងៗឱ្យចូលរួមក្នុងជម្លោះនេះ៕

Iran tells Saudi Arabia, Qatar and UAE to evacuate energy facilities after  Israel hits gas field | Middle East Eye

Iran threatens strikes on energy facilities in Saudi Arabia, United Arab  Emirates, Qatar - Deshabhimani

Iran strikes push Qatar to UN again as Gulf energy sites come under fire -  The Economic Times

ប្រភព៖ Aljazeera