ចក្រភពអង់គ្លេសមានបំណងចាក់វ៉ាក់សាំងកូវីដ-១៩ទៅឲ្យប្រជាជនរបស់ខ្លួន មុនពេលផ្តល់វ៉ាក់សាំង ទៅឲ្យប្រទេសដ៏ទៃទៀត
LONDON: រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេសលោក Kwasi Kwarteng បាននិយាយកាលពីថ្ងៃអង្គារនេះថា ចក្រភពអង់គ្លេសនឹងផ្តោតការចាក់វ៉ាក់សាំងទៅដល់ប្រជាជនពេញវ័យរបស់ខ្លួនមុនពេលខ្លួនផ្តល់វ៉ាក់សាំងកូវីដ-១៩ ទៅឲ្យប្រទេសអៀរឡង់ដែលជាប្រទេសជិតខាង។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន reuters ។
ប្រជាជនអង់គ្លេសប្រមាណជា ៣០ លាននាក់ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយវ៉ាក់សាំងនេះគឺផ្តល់ទៅឲ្យយុវជនពេញវ័យទាំងអស់របស់ខ្លួននៅត្រឹមបំណាច់ខែកក្កដាខាងមុខនេះ ហើយវាក៏ជាលើកដំបូងជាការចាក់វ៉ាក់សាំងលឿនបំផុតនៅទ្វីបអឺរ៉ុប ។
ទោះយ៉ាងណាអង់គ្លេសបានដឹងថាខ្លួនថានឹងមានជម្លោះជាមួយសហគមន៍អ៊ឺរ៉ុបចំពោះការយឺតយ៉ាវកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩នេះ។
សូមជម្រាបថា លោក Kwarteng បានប្រាប់ទូរទស្សន៍ Sky News ថា "ការផ្តោតទៅលើសុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួនគឺរឿងអាទិភាពមុនពេលផ្តល់វ៉ាក់សាំងទៅឲ្យប្រទេសដ៏ទៃទៀត”។
លោកបាននិយាយបន្ថែមទៀតថា ចក្រភពអង់គ្លេសកំពុងធ្វើការជាមួយបណ្តាប្រទេសនៅអឺរ៉ុបដើម្បីព្យាយាមធានាថាប្រជាជនរបស់ពួកគេក៏ទទួលបានវ៉ាក់សាំងនេះដែរ ហើយលោកបញ្ជាក់ថា វាមិនមែនជាស្ថានភាពដែលត្រូវប្រកួតប្រជែងការចាក់វ៉ាក់សាំងនោះទេ៕
ប្រភព: reuters ដោយ: ជា បញ្ញា