នៅថ្ងៃស្អែកកម្ពុជា នឹងទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៧០ម៉ឺនដូស ជាជំនួយឧបត្ថម្ភលើកទី២ របស់រដ្ឋាភិបាលចិន

 
នៅថ្ងៃស្អែកកម្ពុជា នឹងទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៧០ម៉ឺនដូស ជាជំនួយឧបត្ថម្ភលើកទី២ របស់រដ្ឋាភិបាលចិន

 

បើតាមប្រភពព័ត៌មានពី ទូរទស្សន៍ជាតិកម្ពុជា នារាត្រីថ្ងៃទី២៩ម្សិលមិញនេះ បានបញ្ជាក់ថា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេស នឹងផ្តល់ជូនវ៉ាក់សាំងស៊ីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូស ជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន។

គួរបញ្ជាក់ផងដែរងា ពិធីប្រគល់ ទទួល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕

 

 

ប្រភព: ក្រសួងព័ត៌មាន