ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១)

 
ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១)

នៅថ្ងៃនេះក្រសួងធនធានទឹកបានសេចក្តីប្រកាសជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងស្ថិតក្នុង “រដូវប្រាំង”។ ដោយឡែកតាមលក្ខណ:ស៊ីណុបទឹកបានបង្ហាញថាក្នុងអំឡុងសប្តាហ៍នេះព្រះរាជាណាចក្រកម្ពុជាយើងនឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា។

ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាលខេត្តនៅតំបន់វាលទំនាបកណ្តាល បណ្តាលខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ មានភ្លៀងផ្គរ រន្ទះពីខ្សោយទៅមធ្យមឬច្រើន ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណ:ជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវបាតុភូតខ្យល់កន្រ្តាក់ បន្តិចបន្តួចដែលអាចកើតមាននៅថ្ងៃទី០១ ខែមេសា៕

 

 

ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម