ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញរបស់ក្រសួងសម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋ រស់នៅក្នុង តំបន់ក្រហម
#សេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋ រស់នៅក្នុង តំបន់ក្រហម។
ផ្អែកតាមសេចក្ដីណែនាំលេខ ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដើម្បីផ្គត់ផ្គង់ស្បៀង និងគ្រឿង ឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋរស់នៅក្នុង តំបន់ក្រហម ក្នុងកំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រសួងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញ សម្រាប់លក់ស្បៀងអាហារជូនប្រជាពលរដ្ឋ និង ដឹកជញ្ជូនដល់មុខផ្ទះអ្នកទិញ។
ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់ក្រហម អាចបញ្ជាទិញទំនិញបានតាមរយៈប្រព័ន្ធអនឡាញ shop.moc.gov.kh ឬ តាម QR Code ដែលបានភ្ជាប់ជូន។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មបានរៀបចំក្រុមការងារចាំទទួលការហៅចូល ដើម្បីសម្របសម្រួលការបញ្ជាទិញ និងទទួលសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់ក្រហម តាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖
-> 012 767 043
-> 089 355 696
-> 069 524 499
-> 015 805 313
-> 017 855 011
-> 012 917 760
-> 069 336 667
-> 017 882 838
-> 010 447 327
-> 015 900 025
-> 017 665 595
-> 017 492 256
-> 092 868 696
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
សូមចុចlink Telegram Channel CNGTV Cambodia ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតាមរយៈ https://t.me/cngtvcambodia
ប្រភព: ក្រសួងពាណិជ្ជកម្ម