ជប៉ុននឹងដកចោលនូវការហាមឃាត់ជើងហោះហើរសម្រាប់១២ប្រទេស

តូក្យូ៖ ប្រទេសជប៉ុនគ្រោងនឹងលុបចោលការហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេសមួយចំនួនក្នុងនោះរួមមានទាំងប្រទេសចិន និង១១ប្រទេសផ្សេងទៀតនៅខែក្រោយ។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។

 
ជប៉ុននឹងដកចោលនូវការហាមឃាត់ជើងហោះហើរសម្រាប់១២ប្រទេស

ប្រទេសទាំង១២រួមមាន ចិន តៃវ៉ាន់ អូស្ត្រាលី ណូវែលហ្សេឡង់ សិង្ហបុរី កូរ៉េខាងត្បូង វៀតណាម និងម៉ាឡេស៊ី ព្រមទាំងប្រទេសមួយចំនួនទៀតនឹងត្រូវបានជប៉ុនអនុញ្ញាតឲ្យដកបំរាមគោចរនៅក្នុងខែវិច្ឆិកា ខាងមុខនេះ។

ការត្រៀមដកបំរាមធ្វើដំណើរទៅកាន់ប្រទេស និងដែនដីទាំង១២នេះ នឹងត្រូវធ្វើឡើងដោយយោងទៅ លើការវាយប្រហារជាក់ស្តែងអំពីស្ថានការណ៍ធូរស្រាលនៃការរាតត្បាតនៃវីរុសកូវីដ១៩ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពដោយអាជ្ញាធរនៃប្រទេសទាំងនោះ។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសជប៉ុនកំពុងដាក់ការហាមឃាត់ជើងហោះហើរទៅកាន់ប្រទេសចំនួន ១៥៩ និងណែនាំឲ្យអ្នកដំណើរជៀសវាងទស្សនកិច្ចដែលមិនចាំបាច់ ជាពិសេសប្រទេសទាំង១២ខាងលើនេះ៕

សូមទស្សនាវីដេអូ៖


ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ