អ្នកវិទ្យាសាស្រ្ត៖ វីរុសកូរ៉ូណាមានសមត្ថភាពវាយប្រហារប្រព័ន្ធភាពស៊ាំរាងកាយដូចមេរោគ HIV​ ដោយផ្តោតលើកោសិកាការពារ

អ្នកវិទ្យាសាស្រ្តបានព្រមានថា វីរុសកូរ៉ូណា អាចមានសមត្ថភាពក្នុងការសម្លាប់កោសិកាប្រព័ន្ធការពាររាងកាយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP ថ្ងៃទី១២ មេសា ២០២០។

 
អ្នកវិទ្យាសាស្រ្ត៖ វីរុសកូរ៉ូណាមានសមត្ថភាពវាយប្រហារប្រព័ន្ធភាពស៊ាំរាងកាយដូចមេរោគ HIV​ ដោយផ្តោតលើកោសិកាការពារ
វីរុសកូរ៉ូណាមានសមត្ថភាពវាយប្រហារប្រព័ន្ធភាស៊ាំរាងកាយ
អ្នកវិទ្យាសាស្រ្ត៖ វីរុសកូរ៉ូណាមានសមត្ថភាពវាយប្រហារប្រព័ន្ធភាពស៊ាំរាងកាយដូចមេរោគ HIV​ ដោយផ្តោតលើកោសិកាការពារ
អ្នកវិទ្យាសាស្រ្ត៖ វីរុសកូរ៉ូណាមានសមត្ថភាពវាយប្រហារប្រព័ន្ធភាពស៊ាំរាងកាយដូចមេរោគ HIV​ ដោយផ្តោតលើកោសិកាការពារ

 

ការរកឃើញដ៏គួរឲ្យភ្ងាក់ផ្អើលមួយដែលធ្វើឡើងដោយក្រុមអ្នកសិក្សាស្រាវជ្រាវពីទីក្រុងសៀងហៃ និងទីក្រុងញូវយ៉កមានការយល់ស្របគ្នាទៅលើការអង្កេតមួយដែលបង្ហាញថាជំងឺកូវីដ១៩អាចមានសមត្ថភាពក្នុងការវាយប្រហារប្រព័ន្ធភាពស៊ាំរាងកាយរបស់មនុស្ស​ ​និងបង្កឲ្យមានការខូតខាតស្រដៀងនឹងការរកឃើញលើអ្នកជំងឺដែលមានផ្ទុកមេរោគអេដស៍ (HIV) ដែរ។

លោក Lu Lu មកពីសកលវិទ្យាល័យហ្វូដានសៀងហៃ (Fudan University in Shanghai) និងលោក Jang Shibo មកពីមជ្ឈមណ្ឌលផ្ដល់ឈាមញូវយ៉ក ( New York Blood Centre) បានបញ្ចូលវីរុសកូរ៉ូណា ដែលត្រូវបានស្គាល់ជាផ្លូវការថា Sars-CoV-2 ក្នុងកោសិកា T​ ​(T lymphocyte cell lines) ដែលជាកោសិកាមានតួនាទីសំខាន់ក្នុងការកំណត់ និងងាយប្រហារវីរុសដែលលុក​លុយ​ក្នុង​រាង​កាយ​មនុស្ស។ 

អ្វីដែលធ្វើឲ្យអ្នកវិទ្យាសាស្រ្តមានការភ្ញាក់ផ្អើលនោះគឺកោសិកា T កា្លយជាចំណីរបស់វីរ៉ុសកូរ៉ូណាក្នុងការពិសោធន៍នោះ។ អ្នកវិទ្យាសាស្ត្របានរកឃើញនូវរចនាសម្ព័ន្ធពិសេសមួយថា​​ប្រូតេអ៊ីនស្ដើង​របស់​វីរុស​អាចបង្ក​មាន​ការបញ្ចូលគ្នានៃផ្នែកស្រោប និងភ្នាសកោសិកានៅពេលពួកវាប៉ះគ្នា។

ហ្សែនរបស់វីរុសកូវីដ១៩ចូលក្នុងកោសិកា T ហើយចាត់វាជាចំណាត់ខ្មាំង និងធ្វើការបំបាត់មុខងាររបស់កោសិកានោះក្នុងការការពាររាងកាយ។

អ្នកស្រាវជ្រាវខាងលើក៏បានធ្វើតេស្តសាកល្បងលើរោគសញ្ញាស្រួចស្រាវ ឬ​វីរុសជំងឺសា (Sars) ដែលបានសម្លាប់មនុស្សរាប់រយនាក់ក្នុងឆ្នាំ ២០០៣ នោះ ត្រូវបានរកឃើញថាវីរុសសា (Sars) មិនមានសមត្ថភាពឆ្លងចូលទៅកោសិកា T ឡើយ។

វេជ្ជបណ្ឌិតម្នាក់ធ្វើការក្នុងមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ក្នុងទីក្រុងប៉េកាំងដែលសុំមិនបង្ហាញឈ្មោះដោយសារភាពរសើបនៃបញ្ហាជំងឺនេះបានមានប្រសាសន៍ថា ការរកឃើញភស្ដុតាងមួយទៀតទៅនឹងការព្រួយបារម្ភដែលថាវីរុសកូរ៉ូណាអាចមានដំណើរការដូចវីរុសមួយចំនួនទៀតដែលធ្វើការវាយប្រហារប្រព័ន្ធការពាររាងកាយរបស់មនុស្ស។

វេជ្ជបណ្ឌិតម្នាក់នេះបានបន្ថែមទៀតថា “មនុស្សជាច្រើនធ្វើការប្រៀបធៀបវីរុសនេះទៅនឹងវីរុសជំងឺអេដស៍”។ 

កាលពីខែកុម្ភៈកន្លងទៅលោក Chen​ Yongwen​ និងសហការរីរបស់លោកនៅវិទ្យាស្ថានប្រព័ន្ធភាព​​ ស៊ាំ PLA (PLA’s Institute of Immunology) បានបញ្ចេញរបាយការណ៍មួយដែលបង្ហាញថាចំនួនកោសិកា T មានការបាត់បង់យ៉ាងច្រើនក្នុងខ្លួនអ្នកជំងឺដែលមានផ្ទុកជំងឺកូវីដ១៩ ហើយជាពិសេសនៅពេលអ្នកជំងឺត្រូវការការសង្រ្គោះបន្ទាន់តែម្ដង។ របាយការណ៍នោះបានបញ្ជាក់ទៀតថា នៅពេលកោសិកា T បាត់បង់កាន់តែច្រើន អត្រាហានិភ័យនៃការស្លាប់កាន់តែខ្ពស់។

ការអង្កេតនេះត្រូវបានយល់ស្របដោយការពិនិត្រទៅលើអ្នកជំងឺជាង២០នាក់ដែលមានប្រព័ន្ធភាពស៊ាំរាងកាយត្រូវបំផ្លាញស្ទើទាំងស្រុង នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន។ 

បើទោះបី​វីរុសកូវីដ១៩ មានភាពស្រដៀងនឹងវីរុសជំងឺអេដស៍ក្ដី ប៉ុន្តែនៅមានចំណុចខុសគ្នាផងដែរ។ យោងតាមការសិក្សាថ្មីមួយវីរ៉ុសអេដស៍អាចធ្វើការបម្លែងខ្លួនក្នុងកោសិកា T ហើយបង្កើតជារោងចក្រផលិតខ្លួនឯងដើម្បីធ្វើការចម្លងខ្លួនទៅកាន់កោសិកាដទៃទៀត។ ប៉ុន្តែលោក Lu Lu និងលោក Jiang បានពិនិត្រឃើញថាគ្មានការកើតនៃវីរុសកូរ៉ូណានោះឡើយបន្ទាប់ពី​វីរុសនេះចូលក្នុងកោសិកា T ដោយលោកលើកឡើងថាវីរុសនិងកោសិកាប្រហែលជាស្លាប់ជាមួយគ្នា។ 

ការសិក្សានេះបានលើកឡើងនូវចម្ងល់មួយចំនួន។ ​វីរុសកូរ៉ូណាអាចរស់នៅក្នុងខ្លួនមនុស្សរហូតដល់ទៅ ២​ ​សប្ដាហ៍ដោយមិនចេញរោគសញ្ញា ហើយការដែលវីរុសនេះមានទំនាក់ទំនងជាមួយកោសិកា​​ T​ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយ៕

 

ប្រភព៖ scmp ដោយ៖ ជា​ បញ្ញា