រដ្ឋមន្ត្រីការពារជាតិអាមេរិក លើកឡើងថា៖ «នៅពេលនេះ អុីរ៉ង់កំពុងស្ថិតក្នុងភាពឯកោ ហើយពួកគេកំពុងតែចាញ់សង្គ្រាមយ៉ាងធ្ងន់ធ្ងរ»
កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេសេត (Pete Hegseth) បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបាននិងកំពុងបើកប្រតិបត្តិការវាយប្រហារក្នុងលក្ខណៈ ខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅក្នុងទឹកដីអុីរ៉ង់។
អាមេរិកបានប្រកាសថា ខ្លួននឹងមិនថយក្រោយឡើយ ហើយនឹងបន្តវាយប្រហាររហូតទាល់តែរបបដឹកនាំអ៊ីរ៉ង់ត្រូវបាន «បង្ក្រាប និងបរាជ័យទាំងស្រុង»។ គោលដៅចម្បងនៃប្រតិបត្តិការដែលមានឈ្មោះថា "Epic Fury" នេះ រួមមាន៖
១. ការកម្ទេចឃ្លាំងមីស៊ីល និងមូលដ្ឋានទ័ពជើងទឹករបស់អ៊ីរ៉ង់។
២. ការរារាំងជាអចិន្ត្រៃយ៍មិនឱ្យអ៊ីរ៉ង់អាចផលិតអាវុធនុយក្លេអ៊ែរបាន។
ទន្ទឹមនឹងនេះ របាយការណ៍ពីយោធាអាមេរិកបានបង្ហាញថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ សមត្ថភាពបាញ់តបតរបស់អ៊ីរ៉ង់បានធ្លាក់ចុះដល់កម្រិតទាបបំផុត ដែលនេះជាសញ្ញាបង្ហាញថា ប្រព័ន្ធការពារ និងឃ្លាំងអាវុធរបស់អ៊ីរ៉ង់ត្រូវបានចុះខ្សោយយ៉ាងខ្លាំង៕



ប្រភព៖ CNA


















