វិបត្តិឈូងសមុទ្រ និងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា
ការវិវត្តចុងក្រោយនៃស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីមានការផ្ទុះឡើងនូវប្រតិបត្តិការយោធាទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ កន្លងទៅ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា នៅពេលនេះ កំហឹងរបស់បណ្ដាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ កំពុងតែតម្រង់ទៅរកទីក្រុងតេហេរ៉ង់ខ្លាំងជាងទីក្រុងវ៉ាស៊ីនតោន។
• យុទ្ធសាស្ត្រទាញតំបន់ឱ្យចូលក្នុងសង្គ្រាម៖ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែល (ក្រោមប្រតិបត្តិការ Epic Fury) ដែលបានបណ្តាលឱ្យមេដឹកនាំកំពូលរបស់អ៊ីរ៉ង់បាត់បង់ជីវិត ទីក្រុងតេហេរ៉ង់បានឆ្លើយតបវិញតាមរយៈការអនុវត្តយុទ្ធសាស្ត្រ "ពង្រីកជម្លោះឱ្យទៅជាលក្ខណៈតំបន់"។ អ៊ីរ៉ង់បានប្រើប្រាស់ដ្រូន និងមីស៊ីល វាយប្រហារលើបណ្ដាប្រទេសជិតខាង រួមមានអារ៉ាប់រួម សូដង់អាហរ៉ាប់ប៊ី និងសូម្បីតែប្រទេសកាតា ដែលធ្លាប់មានទំនាក់ទំនងល្អជាមួយខ្លួន។
• ហេតុអ្វីបានជាបណ្តាលប្រទេសជាប់ឈូងសមុទ្រខឹងសម្បារនឹងអុីរ៉ង់?
បើទោះបីជាសហរដ្ឋអាមេរិកជាអ្នកចាប់ផ្តើមការវាយប្រហារក្ដី ប៉ុន្តែបណ្ដាប្រទេសឈូងសមុទ្រយល់ឃើញថា អ៊ីរ៉ង់កំពុងព្យាយាមយកស្ថិរភាពនៃតំបន់ទាំងមូលមកធ្វើជាចំណាប់ខ្មាំង ដើម្បីជាថ្នូរនឹងការរស់រាននៃរបបដឹកនាំរបស់ខ្លួន។ ការវាយប្រហាររបស់អ៊ីរ៉ង់មកលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងទឹកដីនៃប្រទេសជិតខាង បានធ្វើឱ្យមជ្ឈដ្ឋានអារ៉ាប់មើលឃើញថា អ៊ីរ៉ង់គឺជា "ការគំរាមកំហែងដោយផ្ទាល់" ដល់សន្តិសុខជាតិរបស់ពួកគេ។
• ផលប៉ះពាល់សេដ្ឋកិច្ច និងសន្តិសុខ៖ ការបិទខ្ទប់ច្រកសមុទ្រ Hormuz និងការវាយប្រហារលើនាវាដឹកប្រេង បានធ្វើឱ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់ និងបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដល់ប្រទេសក្នុងតំបន់។ នេះគឺជាមូលហេតុដែលធ្វើឱ្យអារ៉ាប់ងាកមកគាំទ្រចំណាត់ការរបស់វ៉ាស៊ីនតោន ក្នុងការទប់ស្កាត់ឥទ្ធិពលអ៊ីរ៉ង់ ទោះបីជាពួកគេធ្លាប់មានភាពរកាំរកូសជាមួយអាមេរិកកាលពីមុនក៏ដោយ៕

ប្រភព៖ Reuters


















