បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងណត្សឡាញន៍នឹងដាក់ឱ្យប្រើប្រាស់ សាកល្បងប្រព័ន្ធសន្តិសុខសុវត្ថិភាពសិស្ស
បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍បានប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធសន្តិសុខសុវត្ថិភាពសិស្ស (School Security System) ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះតទៅ ដើម្បីបង្កើនប្រសិទ្ធិភាពផ្នែកសុខសុវត្ថិភាពដល់សិស្សានុសិស្សគ្រប់រូបនៅពេលចេញ-ចូលក្នុងបរិវេណសាលា។
 
                        លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានឲ្យដឹងថា “ការប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពថ្មីនេះ នឹងបង្កើនប្រសិទ្ធភាពផ្នែកសន្តិសុខសុវត្ថិភាពដល់សិស្សានុសិស្សគ្រប់រូប ផ្តល់ភាពសុក្រឹតចំពោះទិន្នន័យសិស្សដែលបានចេញ-ចូល ក្នុងបរិវេណសាលា ផ្តល់ភាពសុក្រឹតចំពោះទិន្នន័យមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សដែលបានមកទទួលកូនចេញពីសាលា អនុញ្ញាតឱ្យអ្នកអាណាព្យាបាលតាមដានតាមដានវត្តមាន និងអវត្តមានសិស្សកាន់តែមានភាពងាយស្រួលតាមរយៈការផ្តល់ដំណឹង (Notification Alert) ក្នុង Mobile School App របស់សាលាដែលអ្នកអាណាព្យាបាលកំពុងប្រើប្រាស់ប្រចាំថ្ងៃ”។


ចំពោះអ្នកអាណាព្យាបាលមិនទាន់មានគណនីប្រើប្រាស់ Mobile School App សូមទាក់ទងមកការិយាល័យបម្រើសេវាកម្មអតិថិជននៅតាមសាខានីមួយៗ ដែលបុត្រធីតាលោកអ្នកកំពុងសិក្សា។
លោកប្រធានបញ្ជាក់ថា “ដើម្បីឱ្យប្រព័ន្ធថ្មីនេះមានប្រសិទ្ធិភាពទាមទារឲ្យមានការចូលរួមសហការពីសិស្សានុសិស្ស ត្រូវពាក់កាតសិស្សជាប់ខ្លួនជាប្រចាំ និងស្គែនកាតរាលពេលចេញ-ចូលសាលារៀន ចំណែកអ្នកអាណាព្យាបាលត្រូវមានកាតទទួលកូន (Parent ID Card) និងស្គែនកាតគ្រប់ពេលដែលមកទទួលកូនចេញពីសាលារៀន”។







 
                                
                            











 
         
         
         
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								





