ចិនគាំទ្រពេញទំហឹងចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងការចូលរួមដោះ ស្រាយវិបត្តិនៅមីយ៉ាន់ម៉ា
នៅព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបប្រជុំជាមួយ លោកជំទាវ យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
ភ្នំពេញ៖លោកជំទាវ យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនបានគូស បញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសចិនចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងគាំទ្រដល់បេសកកម្មរបស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា។ ការបញ្ជាក់ពីការគាំទ្រកម្ពុជានេះធ្វើឡើងក្នុងឱកាសដែលលោកជំទាវជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២២នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងតួនាទីជាប្រធានអាស៊ាន ក្នុងការធ្វើឱ្យមានវឌ្ឍនភាពលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន តាមរយៈដំណើរទស្សនកិច្ចការងាររបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ចំណែកប្រទេសចិនក៏នឹងដើរតួនាទីស្ថាបនាក្នុងការស្វែងរកដំណោះ ស្រាយប្រកបដោយសន្តិវិធីចំពោះវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនគណៈប្រតិភូអំពីគម្រោងដំណើរទស្សនកិច្ច ជាលើក ដំបូងរបស់ឯកឧត្តម ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធាន អាស៊ាន ដែលនឹងគ្រោងធ្វើ ឡើងនៅចុងខែនេះ ក្នុងគោល បំណងដើម្បីបន្តជំរុញការ អនុវត្តកិច្ចព្រមព្រៀងជា ឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ជាពិសេសដើម្បីបញ្ចប់អំពើហិង្សា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ តាមរយៈការរៀប ចំឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្តល់ជំនួយមនុស្សធម៌ និងបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនានយោបាយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និង លោកជំទាវ យ៉ាង យ៉ាន់យី បានផ្លាស់ប្តូរទស្សនៈគ្នា និងបានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរនៅក្នុងក្រប ខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានអបអរសាទរប្រទេសចិនដែលបានរៀបចំជោគជ័យនូវព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ឆ្នាំ២០២២ ហើយលោកជំទាវ យ៉ាង យ៉ាន់យី បានពាំនាំនូវការថ្លែងអំណរគុណរបស់ថ្នាក់ ដឹកនាំចិនថ្វាយចំពោះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានយាងចូលរួមក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡានេះ នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២២។ ឯកឧត្តម ប្រាក់ សុខុន បានសំដែងនូវអំណរអរគុណចំពោះប្រទេសចិនដែលបានបន្តផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩។ ចំពោះបញ្ហាក្នុងតំបន់ និងសកលលោក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោក ជំទាវ យ៉ាង យ៉ាន់យីបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ក៏ដូចជារវាងអាស៊ាន-ចិន ដើម្បីជា គុណប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅ ក្នុង និងក្រៅតំបន់។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ យ៉ាង យ៉ាន់យី ក៏បានវាយតម្លៃខ្ពស់ចំពោះការវិវត្តនៃភាពជាដៃគូអាស៊ាន -ចិន ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ហើយបានសំដែងនូវការពេញចិត្តចំពោះការប្រារព្ធប្រកបដោយជោគ ជ័យនូវកិច្ចប្រជុំកំពូលពិសេសអាស៊ាន- ចិន កាលពីឆ្នាំមុន ដើម្បីរំឭកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ជាពិសេសការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕
ប្រភព៖ ក្រសួងព័ត៌មាន