មូលហេតុទាំងនេះហើយបានជាតារាទាំង ៣ដួង សម្រេចចិត្តលាឈប់ពីសិល្ប:

ស្ថិតនៅក្នុងស្ថានភាពរវិបត្តិជំងឺ កូវីដ-១៩ ដែលធ្វើឲ្យ ការងារសិល្បៈស្ទើរគ្រប់ផ្នែកមិនទាន់ងើបឡើងវិញបានអូសបន្លាយជាង ២ ឆ្នាំមកទល់ពីនេះស្រាប់តែនៅក្នុង ខែ កក្កដា ឆ្នាំ ២០២១ នេះ មាន សិល្បករ-សិល្បការិនី ខ្មែរ ០៣ រូបថាខ្លួននឹងដើរចេញ ពីអាជីពសិល្បៈ ។

 
មូលហេតុទាំងនេះហើយបានជាតារាទាំង ៣ដួង សម្រេចចិត្តលាឈប់ពីសិល្ប:
មូលហេតុទាំងនេះហើយបានជាតារាទាំង ៣ដួង សម្រេចចិត្តលាឈប់ពីសិល្ប:
មូលហេតុទាំងនេះហើយបានជាតារាទាំង ៣ដួង សម្រេចចិត្តលាឈប់ពីសិល្ប:
មូលហេតុទាំងនេះហើយបានជាតារាទាំង ៣ដួង សម្រេចចិត្តលាឈប់ពីសិល្ប:

ផ្ដើម ចេញ ពី តារា កំប្លែង ស្រេង សុកាន់ដា ហៅ នាង ខ្ញុង អ្នកនាង បាន កសាង កេរ្តិ៍ឈ្មោះ ល្បីល្បាញ ទូទាំង ប្រទេស តាម រយៈ អាជីព កំប្លែង ជាង ១២ ឆ្នាំ ជាមួយ ក្រុម លោក តា វ៉ិចទ័រ នៃ ស្ថានីយ ទូរទស្សន៍ CTN ហើយ ដៃគូ សម្ដែង ដ៏ ស័ក្ដិសម បំផុត របស់ នាង គឺ លោក ចែម ចាន់រ៉ា ហៅ ពាក់ មី។
នាងបានបង្ហើបថា "បើ ខ្ញុំ ឈប់ ពី សិល្បៈ នៅ គាំទ្រ ខ្ញុំ ទេ?" នេះ គឺ ជា ពាក្យ ដំបូង របស់ ខ្ញុង នៅ លើ បណ្ដាញ សង្គម ដែល ធ្វើ ឲ្យ អ្នក គាំទ្រ មាន ការ ភ្ញាក់ផ្អើល និង ខ្លះ យល់ ថា នាង បាន សម្រេច ចិត្ត បោះបង់ អាជីព សិល្ប: ទាំង ស្រុង ហើយ ងាក ទៅ រកស៊ី វិញ ម្ដង។ ក្រោយ លេច ដំណឹង នេះ នាង ត្រូវ មហាជន គាំទ្រ ផង និង រិះគន់ ផង។ 
អ្នកនាង មិន បាន ឈប់ ពី អាជីព សិល្បៈ ទាំង ស្រុង ឬ ឈប់ ស្រឡាញ់ សិល្បៈ នោះ ទេ គឺ អ្នកនាង គ្រាន់ តែ សុំ បញ្ចប់ កុងត្រា ការងារ សម្ដែង នៅ CTN ដែល ជា បុត្រ សម្ព័ន្ធ នៃ ក្រុមហ៊ុន CBS ដោយ មាន ហេតុផល ត្រឹមត្រូវ។  

រីឯ នាយ ក្ដីវិញនិយាយថា ខ្ញុំ មាន មុខរបរ មួយ គឺ បើក រមណីយដ្ឋាន នៅ ម្ដុំ ផ្សារ បាត់ ដឹង ផ្លូវ ជាតិ លេខ ៥១ ការការងារ សិល្បៈ ផ្សេង បើ គេ ហៅ ទៅ ខ្ញុំ នៅ តែ ទៅ ថត តែ បើ ការងារ រង់ចាំ តែ ថត រឿង កំប្លែង ហ្មង...ខ្ញុំ សម្រេច ថា ឈប់ ហើយ...សុំ ទោស បង អា ហ្នឹង រឿង ផ្ទាល់ ខ្លួន ក្នុង ក្រុម មិន អាច និយាយ បាន ទេ"។

 


 

ចំណែក តារា សម្ដែង ស្រី រូប ស្រស់ សោភា គឺ កញ្ញា ស៊ឹម ស្រី និច វិញ ក៏ បាន ប្រកាស លាឈប់ ពី អាជីព សម្ដែង ដែរ នៅ ក្នុង ខែ កក្កដា នេះ។ ស្រីនិច បាន បង្ហោះ សារ មួយ នៅ លើ បណ្ដាញ សង្គម ថា៖”លាហើយជីវិតសិល្បៈ ៦ឆ្នាំ នាងខ្ញុំទទួលបានការសើចសប្បាយជាច្រើនហើយមេរៀនក៏រាប់មិនអស់ដែរ”។
យ៉ាងណាមិញជុំវិញរឿងរ៉ាវដើរចេញពីសិល្បភ្លាមៗ នេះ កញ្ញា ស៊ឹម ស្រីនិច បានប្រាប់ថាកញ្ញាមានភារកិច្ចគ្រប់គ្រងអាជីវកម្ម អចលនទ្រព្យធំមួយដែល ត្រូវទទួលបន្តពីអ្នកម្ដាយ ម្យ៉ាង កញ្ញាចង់មានពេលសំងំនៅផ្ទះថែទាំខ្លួនឯង ខណៈកូវីដ១៩កំពុងផ្ទុះខ្លាំងមិនចង់ចេញទៅណា៕


 

ប្រភព: sabaynews

សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia