ក្រសួងមហាផ្ទៃរឹតបន្តឹងគ្រប់គ្រង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់ រំសេវជាតិផ្ទុះ នៅតាមបណ្តារាជធានី-ខេត្ត

យោងទៅតាមសេចកក្តីជូនដំណឹងមួយ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងមួយណែនាំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់មានការបង្ការ និងទប់ស្កាត់ហានិភ័យនានាដែលអាច បង្កឡើងជាយថាហេតុប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

 
ក្រសួងមហាផ្ទៃរឹតបន្តឹងគ្រប់គ្រង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់ រំសេវជាតិផ្ទុះ នៅតាមបណ្តារាជធានី-ខេត្ត

ដើម្បីធានា បាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ ស្នើ ឯកឧត្តម លោកជំទាវ អភិបាល ចាត់វិធានការរឹតបន្តឹង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវជាតិផ្ទុះ នៅតាមបណ្តារាជធានី-ខេត្ត ដូចខាងក្រោម៖

១. ត្រូវពិនិត្យរៀបចំធ្វើបច្ចុប្បន្នភាព សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មប្រើប្រាស់ រំសេវជាតិផ្ទុះ ដែលមិនមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ដោយតម្រូវឱ្យបិទសកម្មភាពសិប្បកម្ម អាជីវកម្មនោះជាបន្ទាន់។

២. ចំពោះ សិប្បកម្ម អាជីវកម្ម ដែលមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ត្រូវណែនាំពង្រឹង បន្ថែមលើការគ្រប់គ្រងស្របតាមបទដ្ឋានបច្ចេកទេស សំដៅបង្ការ និងទប់ស្កាត់ហានិភ័យនានាដែលអាច បង្កឡើងជាយថាហេតុប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕



ប្រភព៖ ក្រសួងមហាផ្ទៃ