អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំង នៅស្រុកមង្គលបូរី
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអញ្ជើញចុះពិនិត្យមើលទីតាំងចំនួន ៣កន្លែង ក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ជាកន្លែងទីប្រជុំជនស្រុក ដើម្បីត្រៀមចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋមង្គលបូរី សៀលថ្ងៃ១១ ខែកក្កដា ឆ្នាំ២០២១ ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងសូមទៅចូលរួមចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា តាមការរៀបចំរបស់អាជ្ញាធរដែនដី ក្រុមការងារ។
ជាមួយគ្នានេះ សូមបងប្អូនមានការយោគយល់ ដោយសារកន្លែងខ្លះប្រឈមខ្ពស់ បានចាក់មុនកន្លែងខ្លះស្រុកខ្លះយឺតយ៉ាវតែអាជ្ញាធរដែនដី ក្រុមការងារ នឹងបន្តចាក់ជូនឲ្យបានគ្រប់គ្នា តាមកម្មវិធីនិងផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល។
វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា៕
សូមចុច join link Telegram https://t.me/cngtvcambodia
ប្រភព: រដ្ឋបាលខេត្តបន្ទាយមានជ័យ