ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភពីប្រតិកម្មក្រោយពេលចាក់វ៉ាក់សាំង

MC៖ ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ពីប្រតិកម្មក្រោយពេលចាក់វ៉ាក់សាំង ដូសទី៣ ព្រោះដោយសារវ៉ាក់សាំងកំពុងធ្វើការជាមួយសរីរាង្គ។

 
ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភពីប្រតិកម្មក្រោយពេលចាក់វ៉ាក់សាំង

ក្នុងឱកាសនាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយ ចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅប្រគល់ជូនលោកយាយ នៅខេត្តត្បូងឃ្មុំ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសបានឱ្យដឹងថា វ៉ាក់សាំងដែលកំពុងប្រើប្រាស់សម្រាប់ចាក់ដូសទីបី៣នេះ គឺជាប្រភេទវ៉ាក់សាំងអាស្រ្តាហ្សេនីកា ជាដូសទី៣ឬដូសជំរុញ ដែលផលិតនៅប្រទេសអង់គ្លេស និងប្រទេសជប៉ុន ។

លោកជំទាវបន្តថា ជាទូទៅសម្រាប់ការចាក់វ៉ាក់សាំងគឺតែងតែមានប្រតិកម្មឆ្លើយតបរបស់វ៉ាក់សាំង គឺអាស្រ័យទៅ តាមប្រភេទនៃវ៉ាក់សាំងនីមួយៗ ហើយវ៉ាក់សាំងដែលគេធ្លាប់ផលិតតាមបែបបុរាណ ក៏មានប្រតិកម្មរបស់វាដែរ ព្រោះគ្រប់ប្រភេទវ៉ាក់សំាងគឺគេប្រើ ប្រាស់វីរុស ដើម្បីយកមកអនុវត្តផលិតជាវ៉ាក់សំាង ដូច្នេះប្រតិកម្មរបស់វ៉ាក់សំាងគឺត្រូវតែមាន។ លោកជំទាវបន្តទៀតថា ការដែលមានប្រតិ កម្មដូចជាក្តៅខ្លួន ឈឺមួយចំហៀងខ្លួន ឈឺក្បាល ឈឺ ពោះ និងក្អួត ទាំងអស់នេះ គឺជាប្រតិកម្មធម្មតារបស់វ៉ាក់សាំងទេតែប៉ុណ្ណោះ។

 «សូមបងប្អូនកុំមានការព្រួយបារម្ភអី ហើយការដែលចេញរោគសញ្ញាអស់នេះ មានន័យថាវ៉ាក់សាំងកំពុងតែធ្វើការជាមួយសរីរាង្គរបស់យើង ហើយសរីរាង្គរបស់យើងក៏កំពុងតែធ្វើការជាមួយវ៉ាក់សាំងទៅវិញទៅ មក។ អ៊ីចឹងវ៉ាក់សាំងវាទៅបង្រៀនកោសិកាយើង ដើម្បីឱ្យស្គាល់គ្នា ថាវ៉ាក់សាំងដែលចាក់ទៅគឺជាឧបករណ៍មួយដែលជួយទៅដល់សរីរាង្គរបស់មនុស្ស ហើយបង្រៀនឱ្យកោសិកាមនុស្សទទួលយកនិងទទួលស្គាល់  ថាប្រសិន បើថ្ងៃក្រោយមានវីរុសប្រភេទហ្នឹងចូលមកក្នុងសរីរាង្គ អ៊ីចឹងកោសិកានិងមានលទ្ធភាពតបតទៅមួយវីរុស ហើយនៅ ពេលដែលវាបង្រៀនគ្នានេះ ឯង នឹងធ្វើឱ្យយើងមានប្រតិ កម្មមួយចំនួន ឈឺក្បាល ជាពិ សេសក្តៅខ្លួន ប៉ុន្តែរោគសញ្ញាទាំងអស់នេះ វានឹងបាត់ទៅ វិញ យ៉ាងយូរត្រឹមរយៈពេល ២ឬ៣ថ្ងៃ នឹងបាត់ទៅវិញ។ ប៉ុន្តែភាគច្រើនក្រុមការងារបានតាមដាន គឺត្រឺមតែ២ថ្ងៃទេ។ ហើយក្នុងរយៈពេល ២៤ ម៉ោងដំបូងគឺជាពេលវេលា ដែលវ៉ាក់សំាងកំពុងធ្វើការជាមួយគ្នាដែលធ្វើឱ្យមានប្រតិកម្ម  ហើយបន្ទាប់ពីមួយថ្ងៃទៅ គឺស្ថានភាពមានការថយចុះហើយ»។

ក្នុងឱកាសនោះ លោកជំទាវបញ្ជាក់ដែរថា បើសិនក្នុង ករណីដែលប្រជាពលរដ្ឋចាក់វ៉ាក់សាំង ដូសទី៣រូចហើយ មានអាការៈថប់ដង្ហើមសូមប្រញាប់ទៅជួបជាមួយគ្រូ ពេទ្យ  ព្រោះអាចមានករណីខ្លះ ដោយសារគាត់មានបញ្ហានៅក្នុងខ្លួនស្រាប់ ដូចនេះនៅ ពេលដែលចាក់វ៉ាក់សំាងចូលទៅសរីរាង្គវានឹងមានប្រតិកម្ម ប៉ុន្តែករណីទាំងនេះ គឺភាគតិចក្នុងចំណោម១លាននាក់ គឺអាចជួបត្រឹម២ឬ៣នាក់ ប៉ុណ្ណោះ។តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋទាំងអស់ត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ ប្រសិនមានអាការៈ ពិបាកដក ដង្ហើម សូមប្រញាប់ទៅជួបជា មួយក្រុមគ្រូពេទ្យ ដើម្បីសែ្វង រកការជួយផ្តល់នូវមតិយោ បល់ និងការព្យាបាលទាន់ ពេលវេលា៕

join link Telegram https://t.me/cngtvcambodia

 

ប្រភព: ក្រសួងព័ត៌មាន