ជនសង្ស័យ៧នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការចាក់សម្លាប់មន្ត្រីហុងកុងក្នុងបាតុកម្ម

ទីក្រុងហុងកុង៖ ក្រុមប៉ូលីសហុងកុងបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស៧នាក់ ដែលជួយបុរសម្នាក់ជាជនសង្ស័យថា បានចាក់សម្លាប់មន្ត្រីប៉ូលីសមួយរូបអំឡុងពេលបាតុកម្មប្រឆាំងនឹងច្បាប់សន្តិសុខជាតិថ្មី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

 
ជនសង្ស័យ៧នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការចាក់សម្លាប់មន្ត្រីហុងកុងក្នុងបាតុកម្ម

បុរស៥នាក់ និងស្ត្រី២នាក់ ដែលមានអាយុចន្លោះពី២៤ ឆ្នាំដល់ ៧១ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទល្មើស ជួយជនសង្ស័យមួយរូបឲ្យទិញសំបុត្រយន្តហោះ និងរៀបចំបញ្ជូនជនសង្ស័យមួយរូបដែលបានចាក់ និងបង្ករបួសលើប៉ូលីសឲ្យទៅព្រលានយន្តហោះដើម្បីរត់គេចខ្លួន។

ក្រុមប៉ូលីសបានឲ្យដឹងទៀតថា ជនជាប់ចោទទាំង៧នាក់នេះអាចប្រឈមមុខនឹងការជាប់គុក១០ឆ្នាំ ដោយសារជួយជនសង្ស័យ។

សូមរម្លឹកផងដែរថា កាលពីថ្ងៃទី២ ខែកក្កដា បុរសវ័យ២៤ឆ្នាំម្នាក់ត្រូវបានចាប់នៅព្រលានយន្តហោះពីបទចាក់សម្លាប់ និងបង្ករបួសទៅលើមន្ត្រីប៉ូលីសម្នាក់ក្នុងបាតុកម្មរយៈ២-៣ម៉ោង ក្រោយពេលច្បាប់សន្តិសុខជាតិថ្មីត្រូវបានដាក់ចេញ៕

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ