តោះចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ”
ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ” គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) នៃក្រសួងទេសចរណ៍ សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact នឹងរៀបចំតាំងបង្ហាញកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច សមិទ្ធផលសំខាន់ៗដែលបានអនុវត្តកន្លងមក និងការតាំងបង្ហាញជំនាញវិជ្ជាជីវៈទេសចរណ៍សំខាន់ៗរួមមាន៖ ការរៀបចំតុអាហារ (Fine Dining Table Setup) ការបត់កន្សែង (Napkin Folding) សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (Food and Beverage Services) ជំនាញឆុងកាហ្វេដោយម៉ាស៊ីន និងដោយដៃ (Coffee Making and Hand brew) ក្រោមការគាំទ្រជំនាញដោយ KOFI ACADEMY និង ភោជនីយដ្ឋាន OX Club ផងដែរ។

អាស្រ័យហេតុនេះសូមយុវជន សិស្សានុសិស្ស អ្នកជំនាញទេសចរណ៍ និងប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមព្រឹត្តិការណ៍ខាងលើឲ្យបានច្រើនកុះករ និងចូលរួមឆ្លើយសំណួរងាយៗពីវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ជំនាញដើម្បីទទួលបានកាដូអនុស្សាវរីយ៍ពីកម្មវិធីបណ្តុះបណ្តាល ហូកា។
ប្រភព៖ ក្រសួងទេសចរណ៍