រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានលើកឡើងពីយុទ្ធសាស្ត្រចំនួន២របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅរកការបើកប្រទេសឡើងវិញ ក្រោយវិបត្តិកូវីដ-១៩
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីយុទ្ធសាស្ត្រចំនួន ២ របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅរកការបើកប្រទេសឡើង វិញក្រោយវិបត្តិកូវីដ-១៩ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីយុទ្ធសាស្ត្រចំនួន ២ របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅរកការបើកប្រទេសឡើង វិញក្រោយវិបត្តិកូវីដ-១៩ ដែលរួមមាន ៖
ទី១៖ យុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងទី២៖ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជា មួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីឆ្នាំ២០២១-២០២៣ តាមរយៈការផ្តល់អាទិភាព ទៅលើចំណុចចំនួន៣ដែលរួមមាន ៖
១៖ ការស្តារឡើងវិញនូវវិស័យដែលរងការប៉ះពាល់ខ្លាំង,
២៖ ការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ
៣៖ ការកសាងភាពធន់ដើម្បីត្រៀម ខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នាដែលអាចផ្ទុះឡើងនាពេលអនាគត ។
ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារសំខាន់ នៃការកៀរគរ រកធនធានបន្ថែមតាមរយៈ ៖ ការបន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដោយស្នើឱ្យដៃគូអភិវឌ្ឍន៍ពិនិត្យមើលលទ្ធ ភាពជាក់ស្តែង ក្នុងការជួយគាំ ទ្រទាំងផ្នែកធនធាន និងហិរញ្ញប្បទាន និងលទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកៀរគរចំណូល តាម រយៈយន្តការបោះផ្សាយមូលបត្ររដ្ឋ, ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន សម្រាប់រយៈពេលមធ្យមនិងវែង និងកិច្ចសហប្រតិបត្តិការគ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិ នៃកម្ពុជា ក្នុងការអនុវត្តគោល នយោបាយរូបិយវត្ថុ ក្នុងការ ជំរុញឱ្យមានការចូលរួម ពីវិស័យធនាគារ ដើម្បីធានាបាននូវសន្ននីយភាព (liquidity) ដោយផ្អែកលើអភិក្រមប្រុង ប្រយ័ត្នខ្ពស់ លើការផ្តល់ហិរញ្ញប្បទាន ដល់សកម្មភាពអាជីវកម្ម និងកិច្ចការធុរកិច្ចក្នុងវិស័យអាទិភាព ដើម្បីធានា នូវស្ថេរភាពម៉ាក្រូសេដ្ឋ កិច្ច និងរូបិយបណ្ណជាតិ ៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងសេដ្ឋកិច្ច