ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គររន្ទះ

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣៖ ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់ពីលើប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានវិវត្តទៅជាវិសម្ពាធ (Tropical Depression) ហើយនឹងបន្តវិវត្តទៅជាព្យុះទី១៦ (Tropical Storm) នៅពេលដើរចូលទៅក្នុងឈូងសមុទ្រតុងកឹង ព្យុះនេះពុំមានឥទ្ធិពលមកលើប្រទេសកម្ពុជាទេ។

 
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គររន្ទះ

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះ នៅតាមតំបន់ខ្លះអាចមានភ្លៀងធ្លាក់បង្គួរ លាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%៕

ប្រភព ៖ ក្រសួងធនធានទឹក និងឧតុនិយម