កម្ពុជា-ថៃ ប្រជុំពិភាក្សាគ្រោងបើកច្រកទ្វារអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែន ក្នុង ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

អភិបាលខេត្តបន្ទាយមានជ័យ និងខេត្ត បាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាជាមួយ អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹថ្ងៃ ព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការអន្តរជាតិ ក្លងលឹក ស្រុកអារ័ញ្ញ ខេត្តស្រះ កែវ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ សម្ព័ន្ធមេត្រីភាព និងដើម្បីឈានដល់ការបើកច្រក ព្រំដែនអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែនរវាងខេត្ត នៃប្រទេសទាំង២ឡើងវិញ ។

 
កម្ពុជា-ថៃ ប្រជុំពិភាក្សាគ្រោងបើកច្រកទ្វារអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែន ក្នុង ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

ប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ដោយឡែកភាគីថៃដឹកនាំដោយឯកឧត្តម បរិនបញ្ញា ភោធិ សាធ អភិបាលខេត្តស្រះកែវ ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងកងកម្លាំប្រដាប់អាវុធជាច្រើនរូបទៀតផង។

ក្នុងកិច្ចប្រជុំភាគីទាំង២ បានធ្វើការពិភាក្សា ដើម្បីឈានដល់ការបើកច្រកជាប់ព្រំដែន ខេត្តបន្ទាយមានជ័យ រួមមាន៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត, ច្រកម៉ាឡៃ, ច្រកបឹងត្រកួន, រីឯ ខេត្តបាត់ដំបង គ្រោងបើកច្រកទ្វារអន្តរជាតិ គីឡូ១៣ ស្រុកសំពៅលូន ។

នៅក្នុងកិច្ចប្រជុំនោះដែរ ភាគីកម្ពុជាបានស្នើសុំឱ្យចេញ-ចូលប្រជាពលរដ្ឋទៅធ្វើការ ព្រឹកវិលល្ងាច១ថ្ងៃត្រឹម៣ ០០០នាក់ ពោលចេញ-ចូលម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ អ្នកអូស រទេះ ១ថ្ងៃអនុញ្ញាតត្រឹម៣០០ជើងក្នុង១រទេះ តែត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួង សុខាភិបាលជានិច្ច។ សម្រាប់ពលករដែលមានប័ណ្ណឆ្លងព្រំដែន ត្រូវអនុញ្ញាតរយៈពេល៣ខែ សម្រាប់ធ្វើកសិកម្ម តាមបន្ទាត់ព្រំដែន។

ក្នុងកិច្ចប្រជុំពិភាក្សានេះ ខាងភាគីថៃបានទទួលយកសំណើកិច្ចពិភាក្សា ដើម្បីស្នើសុំ បន្តទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថៃរបស់ពួកគេ ដើម្បីសម្រេចពេលក្រោយហើយកម្ពុជានឹង ស្នើសុំគោលការណ៍ឯកភាព ពីប្រមុខរាជរដ្ឋាភិបាលផងដែរ ៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន