សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីអំពីករណីវីរុសកូវីដ-១៩នៅថ្ងៃនេះ
ក្រសួងសុខាភិបាល ប្រកាសថាមិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មីហើយក៏មិនមានករណីជាសះស្បើយនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៣៨២នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២១ថា កម្ពុជាមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ហើយក៏មិនមានករណីអ្នកជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៣៨២នាក់ ក្នុងនោះ ៣៦២នាក់ជាសះស្បើយ។
អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០១នាក់ អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ០នាក់ ខណ:អ្នកសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេងនិងហង់សិនមានចំនួន ០២នាក់ មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង មានចំនួន ០៦នាក់ និងមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ១១នាក់។
គិតមកត្រឹមថ្ងៃនេះ អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ២០នាក់ ខណ:អ្នកឆ្លងវីរុសកូវី១៩សរុប មានចំនួន ៣៨២ករណី ក្នុងនោះមានអ្នកជំងឺ ៣៦២នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល