មិនបានប៉ុន្មានថ្ងៃបន្ទាប់ពីត្រីឡើងគោក ក៏មានគ្រោះរញ្ជួយដីវាយប្រហារប្រទេសហ្វីលីពីន

ហ្វីលីពីន៖ ថ្មីៗនេះនៅលើកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន មានរឿងចំឡែកគឺមានវ៉ូង
ត្រីជាច្រើនអណ្តែតស្លាប់មកលើឆ្នេរ សមុទ្រ
មិនបានប៉ុន្មានថ្ងៃផង ក៏មានការរញ្ជួយដីកម្រិត 6.7 រ៉ិចទ័រ កើតឡើងនៅសមុទ្រហ្វីលីពីន ក្បែរភាគខាងត្បូងកោះមីនដាណាវ នៅវេលាម៉ោង 0៤:៤៨ ព្រឹកនាទីកាលពីម្សិលមិញនេះ។
សូមជម្រាបថា ការរញ្ជួយដីនេះបានកើតឡើងនៅជម្រៅប្រហែល 68 គីឡូម៉ែត្រ (42 ម៉ាយ) នៃកោះមីនដាណាវ ហើយមិនទាន់មានរបាយការណ៍អំពីការខូចខាតនោះទេ។