អាជ្ញាធរខេត្តកំពតត្រៀមស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តឱកាសឆ្លងឆ្នាំសកលនាពេលខាងមុខនេះ
MC៖ អាជ្ញាធរខេត្តកំពត ត្រៀមខ្លួនសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តនាឱកាសឆ្លងឆ្នាំនាពេលខាងមុខ ដើម្បីឱ្យអ្នកទេសចរមក លេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងមានទំនុកចិត្ត ។
លោក សយ ស៊ីណុល ប្រធាន មន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា នៅក្នុងឱកាសឆ្លងឆ្នាំសកលនាពេលខាងមុខ អាជ្ញាធរខេត្តកំពតបានត្រៀមខ្លួនរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ដែលពួកគាត់មកលេងកម្សាន្តប្រកបដោយភាពសប្បាយ រីករាយ និងមិនភ័យខ្លាចក្នុងការធ្វើដំណើរកំសាន្ត ដោយពង្រឹងនូវសុវត្ថិភាពតាមរយ: ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍យ៉ាងខ្ជាប់ខ្ជួន។ លោកបានបន្តថា ចំពោះផ្លួវធ្វើដំណើរមកកាន់តំបន់រមណី យដ្ឋានខេត្តកំពត គឺមានលក្ខណៈងាយស្រួល ដោយអាជ្ញាធរខេត្តបានបំពាក់អំពូល ភ្លើងនៅតាមដងផ្លូវសម្រាប់បំភ្លឺផ្លូវ ក្នុងការធ្វើដំណើរដើម្បីឱ្យភ្ញៀវទេសចរអាចមកលេង កម្សាន្តប្រកបដោយសុវត្ថិភាព ។ លោកបានបន្តទៀតថា នៅតាមតំបន់រមណីយដ្ឋាននីមួយៗ មន្ទីររួមទាំងអាជ្ញាធរពាក់ ព័ន្ធ បានចុះអប់រំផ្សព្វផ្សាយដល់ម្ចាស់អាជីកម្មដែលផ្តល់សេវា សូមមេត្តាកុំដំឡើងថ្លៃលើម្ហូបអាហារហួសហេតុពេក ដែលជាការបង្កើតនូវការមិនសប្បាយចិត្តទៅដល់អ្នកទេស ចរដែលមកលេងកម្សាន្ត ជាពិសេសគឺពង្រឹងនូវវិធានសុវត្តិភាពទេសចរណ៍ ដែលជាការងារសំខាន់បំផុតទាំងភ្ញៀវទេសចរ ទាំងអ្នកផ្តល់សេវា។
សំឡេង៖ ឥឡូវនេះដោយសារ តែស្ថានភាពរបស់យើង ការ ងារដែលចាំបាច់ខ្លាំង គឺបញ្ហាការបង្ការការអនុវត្តសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេស ចរណ៍ ក្នុងការពង្រឹងនូវសុវត្ថិ ភាព តាមរយៈការអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ យើងបានធ្វើរួចទៅហើយ ហើយយើងកំពុងតែបន្តធ្វើ រហូតដល់ថ្ងៃបុណ្យក៏យើងនៅតែធ្វើ គឺការអនុវត្តវិធានសុវត្ថិភាពនេះបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ លោកខិតខំពង្រឹងការងារចូលរួមអនុវត្ត ទី២ សូមស្នើឱ្យភាគីបងប្អូនប្រជាពលរដ្ឋជាភ្ញៀវទេសចរដែលគាត់ទៅកម្សាន្ត ចូលរួមការអនុវត្ត អ៊ីចឹងមាន ន័យថា សំខាន់យើងចង់បានគោលដៅរបស់យើងជាគោលដៅសុវត្ថិភាព ដែលយើងចង់បានបំផុត ជាពិសេសគឺការអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការបីកុំបីការពារ របស់រាជរដ្ឋាភិបាលរបស់យើង។សូមបញ្ជាក់ថា តំបន់រមណីយ ដ្ឋាននៅក្នុងខេត្តកំពតមានដូច ជា៖ រមណីយដ្ឋានភ្នំបូកគោ , ទឹកឈូ , កំពង់ត្រាច , ភ្នំឈ្ងោក , ដូងទេរ , ព្រែកត្នោត , ព្រែកកំពត , ឧទ្យានដងព្រែក , ទឹកធ្លាក់តាដា , ទំនប់ម្លិច , សហគមន៍ត្រពាំង សង្កែ , កសិទេសចរណ៍, ចម្ការម្រេច និងមានកន្លែងជាច្រើនទៀត៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន