[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០១នាក់
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ០១នាក់ ខណ:មិនមានករណីជាសះស្បើយនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤៨៤នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០១នាក់ ខណ:មិនមានករណីអ្នកជាសះស្បើយទេថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបនៅត្រឹមចំនួន ៤៧០នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៤៨៤នាក់។
ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖
+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ០៨នាក់
+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០២នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ០នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង មានចំនួន ០នាក់
+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០នាក់
+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៣នាក់
+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ០១នាក់
សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ០១នាក់ គឺជាអ្នកធ្វើដំណើរចូលមកកម្ពុជា(មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) ។
គួរម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ១៤នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុបមានចំនួន ៤៨៤ករណី ខណ:មានអ្នកជំងឺ ៤៧០នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល