ប្រជាពលរដ្ឋក្រីក្រ និងកុមារងាយរងគ្រោះប្រមាណជាង ៣សែន៥ម៉ឺននាក់ និងទទួលបានទឹកស្អាតប្រើប្រាស់ ពីគម្រោងទឹកស្អាត និងអនាម័យ របស់អង្គការទស្សនៈពិភពលោក

ក្នុងឆ្នាំ២០២១ នេះមានប្រជាជនក្រីករចំនួនជាង៣ សែននាក់ និងសិស្ស ព្រមទាំងកុមារងាយរងគ្រោះជាង ៥ម៉ឹននាក់ទទូួលបានទឹកស្អាតប្រើប្រាស់ ពីគម្រោងទឹកស្អាត និងអនាម័យរបស់អង្គការទស្សនៈពិភពលោក ។

 
ប្រជាពលរដ្ឋក្រីក្រ និងកុមារងាយរងគ្រោះប្រមាណជាង ៣សែន៥ម៉ឺននាក់ និងទទួលបានទឹកស្អាតប្រើប្រាស់ ពីគម្រោងទឹកស្អាត និងអនាម័យ របស់អង្គការទស្សនៈពិភពលោក

អង្គការទស្សនៈពិភពលោកអនុវត្តគម្រោងទឹកស្អាត និងអនាម័យនេះមានក្នុង តំបន់គោលដៅចំនួន ២៤ ស្រុក ក្នុងខេត្ត ក្រចេះ បាត់ដំបង កំពង់ស្ពឺ  កំពង់ធំ  កំពង់ឆ្នាំង ព្រះវិហារ  បន្ទាយមានជ័យ ខេត្តសៀមរាបប  និងតំបន់ខ្លះក្នុង រាជធានីភ្នំពេញ។

គោលដៅរបស់យើង គឺធានាទៅដល់ការលូតលាស់របស់កុមារ និងដើម្បីឲ្យពួកគាត់មានសុខភាពល្អ ហើយនិងសម្រាប់ក្រុមគ្រួសារទទួលបាននូវទឹកស្អាតប្រើប្រាស់ និងបរិភោគ។

ឆ្នាំ ២០២៥ អង្គការទស្សនៈពិភពលោក ចង់សម្រេចនូវគោលបំណង ចំនួន ២គឺ៖

ទី ១ ប្រជាជនចំនួន ៥សែននាក់ នឹងទទួលបានទឹកស្អាតដើម្បីបរិភោគ ព្រមទាំងឧបករណ៍អានាម័យប្រើប្រាស់

ទី ២ កុមារនៅតាមសាលារៀន ចំនួនជាង ១ សែននាក់ នឹងមានទឹកស្អាតបរិភោគ ព្រមទាំងឧបករណ៍អានាម័យប្រើប្រាស់

ក្នុងពិធីបុណ្យណូអែលនេះ ផ្សារទំនើប អូឡាំព្យា បានរៀបចំកម្មវិធីពិព័រណ៍សប្បុរសធម៌ឈ្មោះ “ពិព័រណ៍បុណ្យណូអែល៖ រួមចំណែកកែប្រែជីវិតកុមារកម្ពុជា” ដើម្បីរៃអង្គាសទឹកប្រាក់សាងសង់អណ្តូងទឹកមួយដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្សជិត៤០០នាក់ក្នុងសាលាបឋមសិក្សានៅក្នុងខេត្តកំពង់ឆ្នាំង។

យើងសង្ឃឹមថា ការចូលរួមពីអ្នកទាំងអស់គ្នា និងជួយទៅលើការអភិវឌ្ឍន៍របស់កុមារគ្រប់រូប និងធានាថា ប្រជាជននៅទូទាំងប្រទេស ជាពិសេសកុមារងាយរងគ្រោះមានទឹកស្អាតប្រើប្រាស់ និងជៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីកង្វះទឹកស្អាត៕