តោះមកដឹងតើរន្ធខ្មៅតូចនៅជិតកាមេរ៉ា iPhone បង្កើតឡើងដើម្បីអ្វី?
អ្នកប្រើប្រាស់ iPhone មួយចំនូនមិនបានចាប់អារម្មណ៏ទៅលើរន្ធខ្មៅនៅជិតកាមេរ៉ា iPhone ទេ ហើយអ្នកប្រើប្រាស់ iPhone ខ្លះបានដឹង និងប្រហែលជាឆ្ងល់ តើនៅជិតកាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះមានរន្ធខ្មៅ វាមានប្រយោជន៍អ្វីខ្លះ ហើយគេដាក់មកដើម្បីអ្វីទៅ?
ចំពោះរន្ធខ្មៅនេះ គឺគេផលិតឡើងសម្រាប់មុខងារកាត់បន្ថយសម្លេងខ្យល់រំខាន (Noise Cancelling Microphone) នៅពេលថតវីដេអូ និងពេលសន្ទនា។ លើសពីនេះនៅលើ iPhone នីមួយៗមានរន្ធខ្មៅច្រើន កន្លែងខុសគ្នាៗ អាស្រ័យទៅលើម៉ូឌែលទូរសព្ទ។
អត្ថប្រយោជន៏របស់រន្ធខ្មៅនេះអាចកាត់បន្ថយសំលេងរំខានឲ្យអ្នកនិយាយសន្ទនាគ្នាតាមទូរសព្ទ iPhone បានយ៉ាងងាយស្រួលបើទោះបីជានៅកន្លែងដែលមានសម្លេងរំខានច្រើនក៏ដោយ៕
ប្រភព៖alltechbuzz ដោយ៖ ជា បញ្ញា