ធនាគារកាណាឌីយ៉ា នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី០៩ ខាងមុខនេះ
(ភ្នំពេញ)៖ យោងតាមសារលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបជូន អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា ក.អ បានឲ្យដឹងថា តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រសួងបានអនុញ្ញាតឲ្យ ធនាគារកាណាឌីយ៉ា នឹងត្រូវដំណើរការឡើងវិញចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០តទៅ។
ដោយឡែកធនាគារចិន ដែលស្ថិតនៅក្នុងអគារកាណាឌីយ៉ា ត្រូវបិទរហូតដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០។
ជាមួយគ្នានោះ ក្រសួងតម្រូវឲ្យបុគ្គលិក ដែលធ្វើការនៅទីនោះទាំងអស់ ត្រូវធ្វើតេស្តជាលើកទី ២នៅថ្ងៃទី ១៣ ខែធ្នូនិងលើកទី ៣ នៅថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០២០៕
ប្រភព: ក្រសួងព័ត៌មាន