របៀបរាយការណ៍ករណីឆបោក (Scam) ក្នុងកម្មវិធីតេឡេក្រាម (Telegram) !

បច្ចុប្បន្នកម្មវិធីតេឡេក្រាម (Telegram) ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយប្រជាពលរដ្ឋកម្ពុជា ទោះជាយ៉ាងណានៅរយៈពេលចុងក្រោយនេះ សង្កេតឃើញមានបទល្មើសជាច្រើន ដែលជនខិលខូច បានប្រើប្រាស់កម្មវិធីតេឡេក្រាម ជាមធ្យោបាយប្រព្រឹត្តិល្មើស មានជាអាទិ៍ ការក្លែងបន្លំអត្តសញ្ញាណ ការលួចយកព័ត៌មាន ការលួចជ្រៀតចូលនិងកាន់កាប់គណនីខុសច្បាប់ ការឆបោកប្រាក់ក្រោមរូបភាពផ្សេងៗ និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម។

 
របៀបរាយការណ៍ករណីឆបោក (Scam) ក្នុងកម្មវិធីតេឡេក្រាម (Telegram) !

 

តើត្រូវធ្វើដូចម្តេចដើម្បីធ្វើការរាយការណ៍ករណីឆបោក ក្នុងកម្មវិធីតេឡេក្រាម?

ដើម្បីការពារ account ខាងក្រោមនេះគឺជាជំហ៊ានដើម្បីរាយការណ៍ (គណនី ឬ Channel Telegram) នៅពេលមានករណីឆបោក៖

១- បើកកម្មវិធីតេឡេក្រាម និងដំណើរការគណនីរបស់អ្នក

២- ចូលទៅកាន់ផ្ទាំង Chat និងធ្វើការស្វែងរក

ចំពោះ Channel ឬ Group Telegram លោកអ្នក ក៏អាចធ្វើការរាយការណ៍ ដោយចូលទៅកាន់ Channel ឬ Group បន្ទាប់មកចុចលើសញ្ញា

 "... more" -> ជ្រើសរើសយក "Report" -> ជ្រើសរើសយក "Spam" ឬ "Fake Account" ឬប្រភេទរាយការណ៍ផ្សេងទៀតដែលត្រូវនឹងវត្ថុបំណងរបស់លោកអ្នក។

 

#nototscam #antiscam #Telegram #cybercrime #fraud #scam #ITDepartment #MoI