ឧកញ៉ា ប៉ិច បូឡែន៖ សិស្សត្រូវសម្រេចចិត្តជ្រើសរើសមុខវិជ្ជាសិក្សាវិទ្យាសាស្ត្រពិត ឬវិទ្យាសាស្រ្តសង្គម ពីថ្នាក់ទី១០ ដើម្បីមានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការសិក្សាបន្ត និងពង្រឹងសមត្ថភាពការងារថ្ងៃក្រោយ
ឧកញ៉ាបានបន្ថែមទៀតថា សិស្សខ្លះចូលរៀនខុសជំនាញ ដោយសារនៅវិទ្យាល័យ ពួកគេខិតខំរៀនសូត្រតែមុខវិជ្ជាវិទ្យាសាស្ត្រសង្គម ពីព្រោះមិនចង់ប្រើខួរក្បាល និងមិនចូលចិត្តការគិត វិភាគស្មុគស្មាញច្រើន តែនៅពេលរៀនចប់វិទ្យាល័យ បែរជាជ្រើសរើសយកជំនាញផ្នែកវិស្មកម្ម ឬហិរញ្ញវត្ថុទៅវិញ ដែលជំនាញទាំងនោះត្រូវប្រើមុខវិជ្ជាវិទ្យាសាស្រ្តពិតជួយគាំទ្រ។ កត្តានេះហើយដែលធ្វើឲ្យការសិក្សាខុសទិសដៅ និងមិនទទួលបានជោគជ័យ។
យោងតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា បានបែងចែកជាពីរផ្នែកមុខវិជ្ជាសិក្សា គឺផ្នែកវិទ្យាសាស្ត្រពិតមានមុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា ឯផ្នែកវិទ្យាសាស្រ្តមានមុខ វិជ្ជា ភាសាខែ្មរ ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌និងពលរដ្ឋវិទ្យា ផែនដីវិទ្យា និងភាសាបរទេស ហើយចាប់អនុវត្តនៅថ្នាក់ទី១២។
ម្ចាស់គ្រឹះស្ថានអប់រំបានសង្កត់ធ្ងន់ថា សម្រាប់ប្រទេសកំពុងអភិវឌ្ឍ គឺត្រូវការជំនាញផ្នែកវិទ្យាសាស្រ្តពិតច្រើនជាងគេ ដូចជាផ្នែកវិស្វកម្ម ស្ថាបយ្យកម្ម សរសេរកូដកម្មវិធី វិជ្ជសាស្ត្រ បច្ចេកវិទ្យា វិភាគសេដ្ឋកិច្ច វិភាគហិរញ្ញវត្ថុជាដើម ដែលជំនាញទាំងនោះមានឪកាសទទួលការងារច្រើន ជាមួយនឹងប្រាក់បៀវត្សរ៍ក៏ច្រើនគួរសមដែរ។
សូមជម្រាបថា ដោយស្ថានភាព Covid19 សិ្ថតក្នុងការការពារនិងប្រុងប្រយ័ត្នខ្ពស់ ដូចនេះសាលាបាន ដោយព្យាយាមរក្សាគម្លាតសុវត្តិភាព ព្រមទាំងគោរពតាមវិធានការពាររបស់ក្រសួង ពាក់ម៉ាស វ៉ាសកម្តៅ និងលាងដៃនឹងអាកុល និងបានបែងចែកការប្រគល់វិញ្ញាបនបត្រតាមកាលបរិច្ឆទ និងបួនទីតាំងផ្សេងគ្នារួមមាន៖ សាខាច្បារអំពៅ សាខាចំាការដូង សាខាដូនពេញ និងសាខាសន្ធរម៉ុក៕