វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ស៊ីណូវ៉ាក់(Sinovac) ចំនួន២លានដូសដែលជាជំនួយរដ្ឋាភិបាលចិនបានមកដល់កម្ពុជាទៀតហើយ

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៉ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀតហើយ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។

 
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)  ចំនួន២លានដូសដែលជាជំនួយរដ្ឋាភិបាលចិនបានមកដល់កម្ពុជាទៀតហើយ

ប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកកាន់ប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលនេះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប ៦លាន ៨០ម៉ឺនដូស ហើយមកដល់ពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិនទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុប ៣២លាន ៨សែនដូស។ វត្តមានវ៉ាក់សាំងរបស់ចិន បានធ្វើឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងមុនផែនការគ្រោងទុក។

គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មាន ៩៩,៣២%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ មាន  ៩៧,០៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព៖​Samdech Hun Sen, Cambodian Prime Minister